ប្រធាន​សម្របសម្រួល​គម្រោង LASED II រំលឹក​មិន​ឱ្យ​មេ​ឃុំ និង​ស្មៀន​ឃុំ បញ្ជាក់​លើ​ឯកសារ​ទិញ​ លក់​ដី​ក្នុង​តំបន់​ដី​សម្បទាន​សង្គមកិច្ច

ភ្នំពេញ ៣០ មីនា ២០១៧៖ ឯកឧត្ដម ជាម ប៉េអា ប្រធានសម្របសម្រួលគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី២ (LASED II) និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប បានរំលឹកមិនឱ្យមេឃុំ និងស្មៀនឃុំ បញ្ជាក់លើឯកសារទិញ លក់ដីក្នុងតំបន់ដីសម្បទានសង្គមកិច្ចដើម្បីធានាថាប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ពេញលេញ ពីការអនុវត្តគម្រោង។

ភ្នំពេញ ៣០ មីនា ២០១៧៖ ឯកឧត្ដម ជាម ប៉េអា ប្រធានសម្របសម្រួលគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី២ (LASED II) និងជាប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប បានរំលឹកមិនឱ្យមេឃុំ និងស្មៀនឃុំ បញ្ជាក់លើឯកសារទិញ លក់ដីក្នុងតំបន់ដីសម្បទានសង្គមកិច្ចដើម្បីធានាថាប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ពេញលេញពីការអនុវត្តគម្រោង។

 

ការលើកឡើងនេះធ្វើឡើងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីលទ្ធកម្ម រដ្ឋបាល ហិរញ្ញវត្ថុ ការគ្រប់គ្រងកិច្ចសន្យា និងការត្រួតពិនិត្យ វាយតម្លៃ នៃគម្រោង LASED II រយៈពេល៣ថ្ងៃ កាលពីថ្ងៃទី២៩-៣១ ខែមីនា ឆ្នាំ២០១៧ ដែលមានចូលរួមពីមន្ត្រីអនុវត្តគម្រោងថ្នាក់ជាតិ ថ្នាក់ខេត្ត និងតំណាងរដ្ឋបាលឃុំប្រមាណ៦០នាក់។

 

ឯកឧត្ដម ជាម ប៉េអា មានប្រសាសន៍លើកឡើងថា គោលបំណងចុងក្រោយនៃគម្រោងគឺធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ប្រជាពលរដ្ឋដែលខ្វះខាតដីនឹងទទួលបានប័ណ្ណកម្មសិទ្ធិ ហើយផ្ទៃដីកសិកម្មនិងត្រូវប្រើប្រាស់សម្រាប់បង្កបង្កើនផល១០០%។ «ដើម្បីសម្រេចគោលដៅនេះ ចំពោះទីតាំងដីសម្បទានសង្គមកិច្ច LASED II សូមលោកមេឃុំ កុំបញ្ជាក់លើឯកសារទិញ លក់ ដោះដូរដីអោយសោះ។ នៅពេលយើងនាំប្រយោជន៍ពីការប្រើប្រាស់ដីពីឆ្នាំទី១ ដល់ឆ្នាំទី៥ ហើយពេលជីវភាពពួកគាត់ធូរធារ ពួកគាត់នឹងមិនលក់ដីនោះទេ»។

 

សូមបញ្ជាក់ផងដែរថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិង ការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី២ (LASED II) អនុវត្តរយៈពេល០៥ឆ្នាំ ចាប់ពីខែសីហា ឆ្នាំ២០១៦ ដល់ខែធ្នូ ឆ្នាំ២០២១ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅឃុំគោលដៅចំនួន១២ លើផ្ទៃដី១៧.០៤៤,៨០ហិចតា ដែលមានប្រជាពលរដ្ឋទទួលផលចំនួន៥.១៤១ គ្រួសារ (២៥ .១៦០នាក់) នៃខេត្តគោលដៅចំនួន០៥ រួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់