សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី ការ​ចាប់ផ្តើម​អនុវត្ត​គម្រោង​បែងចែក​ដី​ដើម្បី​សង្គម​កិច្ច​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជំហានទី២ (LASED II)

ភ្នំពេញ ២៧ តុលា ២០១៦៖ ឯកឧត្ដម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍ  សេដ្ឋកិច្ចជំហានទី២ (LASED II) នៅសណ្ឋាគារសុខាភ្នំពេញ។

ឯកឧត្ដម ជា សុផារ៉ា បានមានប្រសាសន៍ថា៖ «ឥឡូវនេះចាប់ផ្តើមពីការប្រែនូវរបត់ គំនិត ជំនឿជឿជាក់របស់ប្រជាពលរដ្ឋបានក្លាយទៅជាទំនុកទុកចិត្ត ហើយទទួលយកគម្រោង។ មុខសញ្ញាដែលបានទទួលយកគម្រោងនេះ ប្រជាពលរដ្ឋមានការសប្បាយរីករាយ និងកែប្រែនូវជីវភាពរស់នៅរបស់ពួកគាត់យ៉ាងពិតប្រាកដ។ នៅក្នុងរបាយការណ៍នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី១ (LASED I) ឃើញថាបានជោគជ័យនៅខេត្តត្បូងឃ្មុំ (ដែលអតីតស្ថិត នៅក្នុងខេត្តកំពង់ចាម) ខេត្តក្រចេះ និងខេត្តកំពង់ធំដែលយើងបានបញ្ចប់កាលពីឆ្នាំ២០១៣ កន្លងទៅ។ ពាក់ព័ន្ទនឹង (LASED I)នេះ ដើម្បីអនុវត្តបានទៅ (LASED II) ក្នុងផែនការយើងបានរៀបចំលំអិតអស់ហើយ ប៉ុន្តែសំណូមពរខ្ញុំនៅពេលនេះ សូមឲ្យមន្ត្រីអនុវត្តទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នាំយកនូវបទពិសោធន៍នៃចំណុចខ្វះខាតនៅក្នុង (LASED I) ដើម្បីភ្ជាប់គោលដៅអនុវត្តប្រកបទៅដោយជោគជ័យសម្រាប់សង្គម»។

គោលបំណងចំបងៗនៃសិក្ខាសាលានេះ រួមមាន៖ (១) ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងសាធារណ:ជនបានជ្រាបជាព័ត៌មាន និង (២) ដើម្បីផ្តល់ ចំណេះដឹងបន្ថែមទៀតដល់សមាជិកក្រុមការងារអនុវត្តគម្រោងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគមន៍ ត្រៀមលក្ខណ:សម្បត្តិឲ្យបានគ្រប់គ្រាន់សម្រាប់ការចាប់ផ្តើមអនុវត្ត និង ឯកសារកិច្ចព្រមព្រៀងផ្សេងៗទៀតរបស់គម្រោង៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់