គម្រោង LASED II ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​ផែនការ​​ធ្វើ​អត្តសញ្ញាណកម្ម​ដីធ្លី ដល់​ប្រជាពលរដ្ឋ​ឃុំ​ដូង

កំពង់ធំ ៩ ឧសភា ២០១៧៖ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី២ (LASED II)  បានធ្វើការផ្សព្វផ្សាយផែនការ ការធ្វើអត្តសញ្ញាណកម្មដី និងផែនការវិនិយោគ៥ឆ្នាំ សម្រាប់ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្ដម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានសម្របសម្រួលគម្រោង LASED ថ្នាក់ជាតិ និងមានការចូលរួមពីមន្ត្រីរាជការព្រមទាំងប្រជាពលរដ្ឋប្រមាណ៥០០នាក់។

ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានជម្រាបដល់ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមពីគោលបំណងរបស់គម្រោងក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅឃុំគោលដៅនានា។ ឯកឧត្តម បានបញ្ជាក់ថា «គម្រោងនេះជាគម្រោងរបស់រាជរដ្ឋាភិបាលដើម្បីផ្ដល់ដីលំនៅឋាន និងដីបង្កបង្កើនផលជូនបងប្អូនក្រីក្រអត់ដីនៅក្នុងឃុំដូង។ គម្រោងនេះ គឺយកដីរបស់រដ្ឋាភិបាលដែលទំនេរដើម្បីចែកជូនបងប្អូន មិនមែនដកហូតដីដែលបងប្អូនធ្លាប់អាស្រ័យផលកន្លងមកដូចជនអគតិខ្លះមកឃោសនាបំភ័ន្តបងប្អូននោះទេ។»

សូមជម្រាបផងដែរថា គម្រោងLASED II អនុវត្តក្នុងឃុំដូង មានផ្ទៃដីសរុបចំនួន២៩២២ហិចតា ដោយត្រូវបែងចែកជូនដល់ប្រជាពលរដ្ឋចំនួន៧០០ គ្រួសារ។ ក្នុងនោះត្រូវការចំណាយថវិកាបដិភាគរបស់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍សរុបចំនួន ៣,០៩៧,២២២.២៣ ដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍរួមមាន សាងសង់សាលារៀន ប៉ុស្តិ៍សុខភាព ផ្លូវដីគ្រួសក្រហម ទំនប់ទឹកខ្នាតតូច ការរៀបចំដីកសិកម្ម។ល។ អត្ថបទ៖ ក្រុមការងារគម្រោង LASED II

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់