កិច្ច​ប្រជុំ​​​​គម្រោង​បែង​ចែក​ដី​សម្រាប់​ការអភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​លើក​ទី​២ (LASED II)

ភ្នំពេញ ០៦ កុម្ភៈ ២០១៧៖ ក្រុមការងារគម្រោង LASED II បានរៀបចំកិច្ចប្រជុំលើកដំបូងរបស់ខ្លួន ដើម្បីពិនិត្យមើលនូវ គោលដៅបេសកកម្ម និងកាលវិភាគ ក្នុងការអនុវត្តគម្រោងនេះ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ង៉ាន ចំរើន ដោយមានការចូលរួមពីស្ថាប័នទទួលខុសត្រូវទាំងបី NCDDS-MOI NCSLC-MLMUPU និង GDA-MAFF ជាមួយនឹងធនាគារពិភពលោក (World Bank) រួមទាំងដៃគូអភិវឌ្ឍន៍មួយចំនួនដូចជា៖ GIZ KfW LWD។

 ភ្នំពេញ ០៦ កុម្ភៈ ២០១៧៖ ក្រុមការងារគម្រោង LASED II បានរៀបចំកិច្ចប្រជុំលើកដំបូងរបស់ខ្លួន ដើម្បីពិនិត្យមើលនូវ គោលដៅបេសកកម្ម និងកាលវិភាគ ក្នុងការអនុវត្តគម្រោងនេះ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ង៉ាន ចំរើន ដោយមានការចូលរួមពីស្ថាប័នទទួលខុសត្រូវទាំងបី NCDDS-MOI NCSLC-MLMUPU និង GDA-MAFF ជាមួយនឹងធនាគារពិភពលោក (World Bank) រួមទាំងដៃគូអភិវឌ្ឍន៍មួយចំនួនដូចជា៖ GIZ KfW LWD។

 

របៀបវារៈសំខាន់នៃកិច្ចប្រជុំរួមមាន៖ (១) បទបង្ហាញអំពីស្ថានភាពនៃការរីកចម្រើនរបស់គម្រោង (២) បទបង្ហាញពីស្ថានភាពនៃសកម្មភាពដែលបានមានកិច្ចព្រមព្រៀងគ្នា និង(៣) ពិនិត្យមើលកាលវិភាគ និងគោលដៅបេសកកម្ម។  

 

មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្ដម ង៉ាន ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជួសមុខឱ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាន គ.ជ.អ.ប និងជំនួសមុខឱ្យក្រសួងដែនដីនគរូបនីយកម្ម ក្រសួងកសិកម្ម  ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលតំណាងឱ្យភាគីរាជរដ្ឋាភិបាល ដល់ World Bank ក៏ដូចជាដៃគូគម្រោងពាក់ព័ន្ធនានា ដែលបានជួយឧបត្ថម្ភគាំទ្រគម្រោងបែងចែកដីធ្លីសម្រាប់ការអភិវឌ្ឍន៍ទាំងផ្នែកសង្គមកិច្ច និងសេដ្ឋកិច្ច តាំងពី LASEDទី១ និងមកដល់ LASEDទី២នេះទៀត។

 

ឯកឧត្ដម ង៉ាន ចំរើន បន្តថា៖ «សូមស្វាគមន៍ចំពោះការចាប់ផ្ដើមគម្រោងទី២របស់យើងនេះ ដែលមានថវិកាក៏ច្រើនជាងមុន ហើយចំនួនខេត្តគោលដៅក៏ច្រើនជាងមុនរហូតដល់៥ខេត្ត ដែលយើងសង្ឃឹមថាយើងខិតខំសហការគ្នាឱ្យបានល្អប្រសើររវាងភាគីពាក់ព័ន្ធទាំងអស់ ហើយក្នុងនាមក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាន គ.ជ.អ.ប យើងខ្ញុំសូមសម្ដែងនូវការធ្វើអំណះអំណាងជាថ្មីថាយើងខិតខំប្រើប្រាស់នូវបទពិសោធន៍ LASEDទី១ និងរកលទ្ធភាពដើម្បីកិច្ចសហការកាន់តែល្អប្រសើរទៀត។»

 

លោកស្រី ចំរើន មុទិតា តំណាង ធនាគារពិភពលោក (World Bank) មានចំណាប់អារម្មណ៍ថា៖ ជាធម្មតាការចាប់ផ្ដើមដំបូងច្រើនតែមានការលំបាក ទន្ទឹមគ្នានោះយើងទាំងអស់ព្រួតដៃគ្នាដើម្បីជំរុញឱ្យការងារដំណើរការ ហើយយើងអាចបន្តពិភាក្សាគ្នាដើម្បីឱ្យធនាគារពិភពលោកបានដឹងថាអាចជួយអ្វីបន្ថែមទៀត។

 

គួរបញ្ជាក់ថាកាលពីគម្រោង LASEDទី១ ទទួលបានលទ្ធផលផ្លែផ្កាជាច្រើន ដែលប្រជាពលរដ្ឋរាប់ពាន់នាក់ (៣.០០០គ្រួសារ) បានទទួលដីធ្លីពិតប្រាកដ ដោយបានរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋបានប្រសើរឡើង៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់