ដំណើរទស្សនកិច្ចគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាឡឺម៉ង់ (KfW) នៅតំបន់ដីសម្បទានសង្គមកិច្ចនៃគម្រោង LASED

កំពង់ធំ ១០ មិថុនា ២០១៤៖ ចាប់ពីថ្ងៃទី០៧ ដល់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤ ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) ដែលដឹកនាំ ដោយឯកឧត្តម ជាម ប៉េអា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន…

កំពង់ធំ ១០ មិថុនា ២០១៤៖ ចាប់ពីថ្ងៃទី០៧ ដល់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤ ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) ដែលដឹកនាំ ដោយឯកឧត្តម ជាម ប៉េអា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ និងជាប្រធានសម្របសម្រួលគម្រោង បានចូលរួមសម្របសម្រួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃធនាគារអភិវឌ្ឍន៍អាឡឺម៉ង់ (KfW) និងក្រសួងអភិវឌ្ឍន៍ជនបទ នៅលើតំបន់ដីសម្បទានសង្គមកិច្ច ក្នុងទីតាំងតំបន់ ឈានឡើង ពាម ខ្សាច់សរ សំបុកគ្រៀល ដែលស្ថិតនៅក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង និងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ដំណើរទស្សកិច្ចនេះធ្វើឡើងដើម្បីចុះសិក្សាអំពីតម្រូវរបស់ប្រជាពលរដ្ឋលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈហេដ្ឋារចនាសម្ព័ន្ធចូលរួមរអនុវត្តកំណែទម្រង់ដីធ្លីប្រកបដោយនិរន្តរភាពនាឆ្នាំ២០១៥ ខាងមុខ ដែលមានប្រជាពលរដ្ឋទទួលបានដីសម្បទានចូលរួមសរុបចំនួន២៧៨នាក់ (ភាគច្រើនជាស្រ្តី)។ 

នៅតាមតំបន់ដីសម្បទានសង្គមកិច្ចនីមួយៗ ប្រជាពលរដ្ឋបានសំណូមពរឲ្យគណៈប្រតិភូនៃធនាគារអភិវឌ្ឍន៍អាឡឺម៉ង់ (KfW) ជួយសាងសង់សាលារៀន ប៉ុស្តិ៍សុខភាព ផ្លូវថ្នល់ ជីកអណ្ទូងទឹក ស្រះទឹក និងរៀបចំដីកសិកម្ម។ល។

ឆ្លើយតបនឹងសំណូមពរទាំងនេះ លោកបណ្ឌិត Reiner Koblo  ប្រធានធនាគារអភិវឌ្ឍន៍អាឡឺម៉ង់ (KfW) និងជាប្រធានគណៈប្រតិភូបានសន្យាថា ធនាគារនឹងលើកយកតម្រូវការទាំងនេះទៅធ្វើការសិក្សាលើតម្រូវការអាទិភាពរបស់តំបន់នីមួយៗ ដើម្បីពិនិត្យមើលថាអ្វីខ្លះដែលធនាគារអាចធ្វើការគាំទ្របាន៕

ក្រុមបេសកកម្មនៃធនាគារ KfW ជួបពិភាក្សាការងារជាមួយប្រជាពលរដ្ឋនៅទីពោ និងឈានឡើង

ក្រុមបេសកកម្មនៃធនាគារ KfW និងក្រុមការងារចុះពិនិត្យទីតាំងសាងសង់ផ្លូវតភ្ជាប់នៅឃុំទីពោ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់