សេចក្ដី​ព្រាង​គោលនយោបាយ​ដីធ្លី សៀវភៅ​​ដីធ្លី​ត្រូវ​បាន​ពិគ្រោះ​យោបល់

ព្រះសីហនុ ២០ ឧសភា ២០១៤៖ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាង គោលនយោបាយដីធ្លី សៀវភៅដីធ្លីនៅសណ្ឋាគារ ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤។

ព្រះសីហនុ ២០ ឧសភា ២០១៤៖ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងគោលនយោបាយដីធ្លី សៀវភៅដីធ្លីនៅសណ្ឋាគារ

ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤។

 

លោកជំទាវ អ៊ូ វ័ឌី រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍បើកសិក្ខាសាលាថា នេះជាការជួបគ្នាលើកទី៤ ក្នុង

ការពិភាក្សាលើសេចក្តី ព្រាងគោលនយោបាយដីធ្លីទូលំទូលាយគិតចាប់ពីឆ្នាំ២០១៣មក ដែលមានការជួបជុំចុងក្រោយនៅថ្ងៃទី ១៣ ខែវិច្ឆិកា

ឆ្នាំ២០១៣ កន្លងមកនៅរាជធានីភ្នំពេញ។ ដំណើរការនៃការ រៀបចំគោលនយោបាយនេះមានរយៈពេលវែង និងបានពិគ្រោះយោបល់ជាហូរហែ

ជាមួយគ្រប់អ្នកពាក់ព័ន្ធ ដែលអាចនិយាយបានថា នេះជាគោលនយោបាយជាតិមួយដែលមានការចូលរួមយ៉ាងទូលំទូលាយ និងមានលក្ខណៈ

គ្រប់ជ្រុងជ្រោយឆ្លើយតបបាននូវគ្រប់ទិដ្ឋភាពក្នុង វិស័យដីធ្លីដែលកំពុងមានការវិវឌ្ឍន៍ជាប្រចាំ ។

 

សិក្ខាសាលានេះមានគោលបំណងពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើខ្លឹមសាររួមនៃ សេចក្តីព្រាងនៃគោលនយោបាយដីធ្លី ដែលបានកែសម្រួល

រួចដើម្បីធ្វើឲ្យខ្លឹមសារនៃឯកសារ នេះកាន់តែមានភាពសុក្រឹត និងពេញលេញ។ 

 

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានទទួលយោបល់កែលំអបន្ថែមទៀតពីក្រសួង ស្ថាប័នមួយចំនួនមានជាអាទិ៍ ក្រសួងផែនការ

ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីពិចារណាបញ្ចូលទៅក្នុងខ្លឹមសារ នៃសេចក្តីព្រាងគោលនយោបាយ

លើកលែងតែចំណុចមួយចំនួនដែលបានលើកឡើងទូលំទូលាយពេក។

 

លោកជំទាវ អ៊ូ វ័ឌី បានបញ្ជាក់ថា គោលនយោបាយដីធ្លីគឺជាកម្រងឯកសារវិភាគនូវ ស្ថានភាពនៃការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ

នាពេលបច្ចុប្បន្ន ក្រោយពី ការដាក់ចេញនូវគោលនយោបាយ និងបទប្បញ្ញត្តិនានាតាមវិស័យ និងបញ្ហាប្រឈមចំពោះមុខ ឬយូរអង្វែង ដែលក្រសួង

ស្ថាប័នពាក់ព័ន្ធបានជួបប្រទះ ឬប្រមើលឃើញហើយឈានទៅកំណត់ផែនការ សកម្មភាព ដើម្បីអនវុត្តន៍ឲ្យបានសម្រេចនូវគោលដៅ

ចុងក្រោយនៃគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល គឺការគ្រប់គ្រង ការប្រើប្រាស់ និងការបែងចែកដីធ្លី និងធនធានធម្មជាតិប្រកបដោយ

សមធម៌ តម្លាភាព ប្រសិទ្ធភាព និងនិរន្តរភាព រួមចំណែកកាត់បន្ថយភាពក្រីក្រ ធានាសន្តិសុខស្បៀង និងលើកកម្ពស់ជីវភាពរស់នៅរបស់

ប្រជាជនគ្រប់រូបនៅទូទាំងប្រទេស។

 

ផ្អែកលើលទ្ធផលការងារមួយចំនួនដែលសម្រេចបានកន្លងមកធ្វើជាមូលដ្ឋានវិភាគ ដើម្បីកំណត់ផែនការសកម្មភាពក្នុងការគ្រប់គ្រង និងការ

ប្រើប្រាស់ដីធ្លី និងធនធាន ធម្មជាតិឲ្យមានប្រសិទ្ធភាព ផលិតភាព និងនិរន្តរភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នាពេលបច្ចុប្បន្ន និងសម្រាប់

មនុស្សជំនាន់ក្រោយ។ តែយើងក៏មិនអាចបរិយាយច្រើនពេកតែលើលទ្ធផលយោគយល់ និងអធ្យាស្រ័យចំពោះការដែលកន្លងមកមិនបាន

បញ្ចូលខ្លឹមសារ ទាំងស្រុងនៃសំណើរបស់ក្រសួង ស្ថាប័ន តែក្រសួងបានខិតខំស្រង់បញ្ចូលនូវខ្លឹមសារជាសារវន្តរួចហើយ ដើម្បីចូលរួមកែលម្អ

សេចក្តីព្រាងនេះតាំងពីដើមរៀងមក រហូតទទួលបាន សេចក្តីព្រាងចុងក្រោយដែលនឹងត្រូវពិភាក្សានាពេលនេះ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP): http://www.akp.gov.kh/kh/?p=83596

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់