ក្រសួង​ការ​ងារ​​បង្ហា​ញ​ពី​​តារាង​ដំ​ណើរការ​រៀប​ចំ​បែប​​បទ​បញ្ជូ​ន​ពលករ​ស្រប​ច្បាប់​ ដើម្បី​​បាន​ទៅ​​ធ្វើ​ការងារ​​នៅ​ក្រៅ​​ប្រទេស​

៣០ មិថុនា ២០១៤៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងអំពីការរៀបចំបែបបទជូនពលករ ដើម្បីបានទៅធ្វើការស្របច្បាប់នៅប្រទេសថៃ ដោយបានកំណត់អោយពលករទាំងអស់ ត្រូវទំនាក់ទំនងទៅភ្នាក់ងារជ្រើសរើសពលករ និងត្រូវមាន…

ដោយ៖ Cambodia News,Tuesday, June 24, 2014

http://cnpolitic.blogspot.com/2014/06/blog-post_24.html

ភ្នំពេញ ៣០ មិថុនា ២០១៤៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងអំពីការរៀបចំបែបបទជូនពលករ ដើម្បីបានទៅធ្វើការស្របច្បាប់នៅប្រទេសថៃ ដោយបានកំណត់អោយពលករទាំងអស់ ត្រូវទំនាក់ទំនងទៅភ្នាក់ងារជ្រើសរើសពលករ និងត្រូវមានកិច្ចសន្យាច្បាស់លាស់ ជាមួយក្រុមហ៊ុនដៃគូរបស់ខ្លួននៅប្រទេសថៃ និងត្រូវបង់ប្រាក់ចំណាយលើសេវាមួយចំនួន ។ ប៉ុន្តែ សូមបញ្ជាក់ថា ចំពោះតម្លៃផ្តល់ធ្វើលិខិតឆ្លងដែនសម្រាប់ពលករ ទៅធ្វើការនៅក្រៅប្រទេស គឺអនុវត្តតាមអនុក្រិត្យរបស់រាជរដ្ឋាភិបាល គឺពលករបង់ថ្លៃធ្វើលិខិតឆ្លងដែន ត្រឹមតែ៤ដុល្លារប៉ុណ្ណោះ ក្រៅពីនេះ គឺជាចំណាយផ្សេងៗនៃការបានសិទ្ធិស្របច្បាប់ទៅធ្វើការងារនៅបរទេស។

សូមកុំមានការបកស្រាយភ័ន្តច្រឡំថា សេវាធ្វើលិខិតឆ្លងដែនត្រូវបានយកតម្លៃលើសពី៤ដុល្លារ ។
ការបំភ្លើសព័ត៌មានទាំងនោះ គឺនាំអោយពលករយល់ខុស និងស្តីបន្ទោសមកលើរាជរដ្ឋាភិបាល។

កំណត់សម្គាល់៖
. រយៈពេលនៃការរៀបចំបែបបទសរុបចំនួន ៥៣ថ្ងៃ
. តម្លៃសេវា

  1. ប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេសចំនួន ១០ដុល្លារ
  2. លិខិតឆ្លងដែន ចំនួន៤ ដុល្លារ (មិនយកតម្លៃខ្ពស់ជាងនេះទេ)
  3. ទិដ្ឋាការការងារពីស្ថានទូតថៃ ចំនួន ២០ដុល្លារ
  4. សោហ៊ុយធ្វើដំណើរចំនួន ១០ ដុល្លារ
  5. អាហារចំនួន ៥ដុល្លារ

សូមអានខ្លឹមសារ សេចក្តីជូនដំណឹង និងតារាងអំពីដំណើរការរៀបចំបែបបទបញ្ជូនពលករទៅក្រៅប្រទេស៖

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់