វេទិកា​សាធារណៈ​​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​ត្រួតពិនិត្យ គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣

កំពង់ស្ពឺ ២ កញ្ញា ២០១៤៖ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ នៅវត្តកល្យាណមានជ័យ ឃុំទ័ពមាន ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ បានបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋដើម្បីត្រួតពិនិត្យ  គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល កម្ពុជា និងដើម្បីដោះស្រាយរាល់បញ្ហាប្រឈមប្រជាពលរដ្ឋដែលកើតឡើងតាមមូលដ្ឋាន។ 

 អត្ថបទដកស្រង់ចេញពីគេហទំព័រខេត្តកំពង់ស្ពឺ

 

កំពង់ស្ពឺ ២ កញ្ញា ២០១៤៖ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ នៅវត្តកល្យាណមានជ័យ ឃុំទ័ពមាន ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ បានបើកវេទិកា

សាធារណៈជាមួយប្រជាពលរដ្ឋដើម្បីត្រួតពិនិត្យ  គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជ

រដ្ឋាភិបាលកម្ពុជា និងដើម្បីដោះស្រាយរាល់បញ្ហាប្រឈមប្រជាពលរដ្ឋដែលកើតឡើងតាមមូលដ្ឋាន។ 

 

វេទិកានេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្ដម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ ក្រសួងឧស្សាកម្ម និងសិប្បកម្ម និងប្រធានក្រុមការងារ

ចុះស្រុកថ្ពង និងការចូលរួមពីតំណាង មន្ទីរ អង្គភាពជុំវិញខេត្ត អង្គការសង្គមស៊ីវិល និងតំណាងក្រុមហ៊ុន ភ្នំពេញSUGER ព្រមទាំងប្រជាពលរដ្ឋ

មកពីភូមិចំនួន៧ ក្នុងឃុំ ទ័ពមាន សរុបចំនួន១០២នាក់ (ស្ត្រី៥៧នាក់)។

 

ការរៀបចំវេទិការសធារណៈជាមួយប្រជាពលរដ្ឋមានសារៈសំខាន់ណាស់ គឺអនុញ្ញាតឱ្យថ្នាក់ដឹកនាំបានដឹងពីបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋផ្ទាល់

និងរកឲ្យឃើញភាពអសកម្មរបស់ស្ថាប័នអង្គភាពនានា។ ហើយដោះស្រាយបានទាន់ពេលវេលារាល់បញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋ។

ដោយឡែកបញ្ហាសេសសល់ក្រុមការងារនឹងធ្វើការដោះស្រាយបន្ទាន់ និងមានប្រសិទ្ធភាពស្របតាមការអនុវត្តកម្មវិធីនយោបាយ និង

យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រដ្ឋាភិបាលកម្ពុជា។

 

នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋបានលើកឡើងយ៉ាងផុលផុសនូវអ្វីដែលកើតមានឡើងនៅតាមមូលដ្ឋានរបស់ពួកគាត់ ក្នុងនោះរួមមានចំនួន៧ករណីរួមមាន៖ 

១.បញ្ហាម្ចាស់ដីឡូបិទផ្លូវ ទៅស្រែ ចម្ការរបស់ប្រជាពលរដ្ឋនៅភូមិស្វាយព្រៃ

២.បញ្ហាអ្នកមានលុយទិញដីហើយបិទផ្លូវបុរាណ នៅភូមិស្វាយព្រៃ

៣.បញ្ហាប្រជាពលរដ្ឋ២គ្រួសាររំលោភយកដីព្រៃសហគមន៍ នៅភូមិស្វាយព្រៃ

៤.ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរស្តាប្រឡាយ

៥.ប្រជាពលរដ្ឋសំណូមពរជួយផ្ដល់ស្រូវពូជ

៦.ប្រជាពលរដ្ឋ នៅភូមិត្រពាំងដងទឹក សំណូមពរអង្គការ LWD ជួយស្តាប្រឡាយ និងជីកអណ្ដូងទឹក និងលើកឡើងពីក្រុមហ៊ុនមិនស្គាល់ឈ្មោះ

បានព័ទ្ធរបងលួសខុសបច្ចេកទេសបណ្ដាលឲ្យគោ ក្របីរបស់ពួកគាត់រង់របួសជារៀងរាល់ថ្ងៃ។

 

បណ្ដាមន្ទីរ អង្គភាព ទាំងតំណាងក្រុមហ៊ុន ស្ករសភ្នំពេញSUGER និងអង្គការ LWD បានធ្វើការបកស្រាយពន្យល់ ដែលអាចឲ្យប្រជាពលរដ្ឋ

ទទួលយកបាន ដោយអ្នកជំនាញធ្វើការដោះស្រាយ និងឆ្លើយតបទាន់ពេលវេលា។  

 

ឯកឧត្ដម ភោគ សុវណ្ណារិទ្ធិ ជាប្រធានក្រុមការងារ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋត្រូវរកឈ្មោះអង្គភាព ឈ្មោះអ្នកប្រព្រឹត្តិដើម្បីងាយស្រួលលើកឡើង

ក្នុងវេទិកាសាធារណៈក្រោយៗទៀត និងដើម្បីកសាងសុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់