សិក្ខាសាលា​ស្ដីពី​ការ​រៀបចំ​ផែនការ​ត្រៀម​បម្រុង​ឆ្លើយតប​គ្រោះអាសន្ន​ខេត្ត​កំពង់ស្ពឺ

កំពង់ស្ពឺ  ២០ សីហា ២០១៤៖ នៅសាលាខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ បានរៀបចំសិក្ខាសាលាស្ដីពីការឆ្លងសេចក្ដីព្រាងផែនការត្រៀមបង្ការ និងឆ្លើយតប គ្រោះមហន្តរាយខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម អ៊ូ សំអួន អភិបាល នៃគណៈអភិបាលខេត្ត កំពង់ស្ពឺ និងចូលរួមពីអភិបាល អភិបាលរងក្រុង ស្រុកទាំង៨ ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត…

អត្ថបទដកស្រង់ចេញពីគេហទំព័រខេត្តកំពង់ស្ពឺ

 

កំពង់ស្ពឺ  ២០ សីហា ២០១៤៖ នៅសាលាខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ បានរៀបចំសិក្ខាសាលាស្ដីពីការឆ្លងសេចក្ដីព្រាង

ផែនការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម អ៊ូ សំអួន អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ

និងចូលរួមពីអភិបាល អភិបាលរងក្រុង ស្រុកទាំង៨ ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី ព្រមទាំងអង្គការសង្គមស៊ីវិល

ជាច្រើនរូបទៀត។

 

តាមរបាយការណ៍របស់រដ្ឋបាលខេត្តបានបង្ហាញឲ្យដឹងថា៖ ចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា ឆ្នាំ២០១៤នេះ អាកាសធាតុកាន់តែ

ក្ដៅខ្លាំង ឯភាពអំណោយផលពីទឹកភ្លៀងនៅតែមិនគ្រប់តាមតម្រូវការសម្រាប់ការងារបង្កបង្កើនផលដើមរដូវរបស់ប្រជាកសិករនៅឡើយ។

ផ្អែកតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងរបាយការណ៍របស់ក្រុង ស្រុកទាំង៨ បង្ហាញថា

លទ្ធផលនៃការងារបង្កបង្កើនផលរដូវវស្សាឆ្នាំ២០១៤នេះ មានការរអាក់រអួល និងថយចុះយ៉ាងច្រើនបើប្រៀបធៀបនឹងលទ្ធផលក្នុងរយៈពេល

៥ឆ្នាំចុងក្រោយនេះ។ អានអត្ថបទបន្ត…

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់