វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការ​អភិវឌ្ឍន៍​សមត្ថភាព​ស្ត្រី​ជា​ថ្នាក់​ដឹក​នាំ ក្រុង ស្រុក

កំពង់ស្ពឺ ៤ កញ្ញា ២០១៤៖ ក្រសួងកិច្ចការនារី សហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣-៥ ខែកញ្ញា ឆ្នាំ២០១៤ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍន៍ សមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំ ក្រុង ស្រុក នៅសណ្ឋាគារហូលីដេរ។

 

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៤ កញ្ញា ២០១៤៖ ក្រសួងកិច្ចការនារី សហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣-៥ ខែកញ្ញា ឆ្នាំ២០១៤ បានរៀបចំ

វគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍន៍សមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំ ក្រុង ស្រុក នៅសណ្ឋាគារហូលីដេរ។

 

វគ្គបណ្ដុះបណ្ដាលនេះ ប្រារព្ធឡើងក្រោមអធិបតីភាព លោកជំទាវ  ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងអញ្ជើញជាកិត្តិយសពី

លោកជំទាវ ទឹម សាវ៉ាត អភិបាលរងខេត្ត លោកជំទាវ កេត សំអាត ទីប្រឹក្សាក្រសួងកិច្ចការនារី និងជានាយិកាគម្រោង UNFPA និងមានការចូលរួមពី

លោកស្រីអភិបាល អភិបាលរងក្រុងស្រុក ប្រធាន អនុប្រធានមន្ទីរ និងការិយាល័យកិច្ចការនារី ខេត្តកែប និងខេត្តកំពង់ស្ពឺជាច្រើនរូបទៀត។

        

មានប្រសាសន៍បើកកម្មវិធីបណ្ដុះបណ្ដាលលោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានលើកឡើងថា ការអភិវឌ្ឍន៍

យុទ្ធសាស្ត្របច្ចុប្បន្នកម្ម ដាក់ផែនការឆ្នាំ ២០១៤-២០១៨ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រដ្ឋាភិបាល មានសូចនាករ និងសកម្មភាពមួយ

ដែលនិយាយអំពីគោលបយោបាយ ការអភិវឌ្ឍន៍យេនឌ័ររបស់ស្ត្រីដែលកំណត់សូចនាករទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ហើយដើម្បី

អនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល គោលដៅអភិវឌ្ឍន៍សហស្សវត្ត និងផែនការអភិវឌ្ឍន៍ជាតិទទួលបានជោគជ័យ

ក្រសួងកិច្ចការនារី បានដើរតួជាសេនាធិការ និងរៀបចំយន្តការក្រុមប្រឹក្សាថ្នាក់ជាតិដើម្បីស្ត្រី។

 

លោកជំទាវបន្តថា ស្ត្រីមានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវសហមជ្ឈការរបស់រាជរដ្ឋាភិបាល

ដូច្នេះស្ត្រីត្រូវបង្កើនសមត្ថភាពរបស់ខ្លួនបញ្ចៀសឲ្យបាននូវពាក្យថាស្ត្រីមានប្រាជ្ញាទន់ខ្សោយ៕ អានអត្ថបទបន្ត…

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់