ទិវា​អាស៊ាន​ស្ដីពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ

កំពង់ស្ពឺ ១៦ តុលា ២០១៤៖ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៤ មានរៀបចំទិវាអាស៊ានស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយ គ្រោះមហន្តរាយ ក្រោមប្រធានបទការបោះជំហានរបស់សហគមន៏សម្រាប់ភាពធន់នឹងគ្រោះ…

កំពង់ស្ពឺ ១៦ តុលា ២០១៤៖ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ មានរៀបចំទិវាអាស៊ានស្ដីពីការគ្រប់គ្រង

គ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយ ក្រោមប្រធានបទការបោះជំហានរបស់សហគមន៏សម្រាប់ភាពធន់នៃគ្រោះមហន្តរាយ

ក្រោមអធិបតីភាព ឯកឧត្ដម ប៉ុន ណារិទ្ធ អគ្គលេខាធិការ នៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្ដម ហួត ថន សមាជិកក្រុមប្រឹក្សាខេត្ត

ឯកឧត្ដម ប៉ែន សំបូរ អភិបាលរងខេត្ត -លោក Tomas Jessen តំណាងអង្គការ Unicef លោកស្រី អ៊ាន គីមស្រ៊ាន តំណាងអង្គការ LWD

និងចូលរួមពីអភិបាល អភិបាលរង ក្រុង ស្រុក លោក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អង្គការសង្គមស៊ីវិលជាច្រើនរូបទៀត។

 

មានមតិស្វាគមន៍ ឯកឧត្ដម ប៉ុន ណារិទ្ធ អគ្គលេខាធិការនៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៏ថា គោលបំណងសំខាន់នៃ

ទិវានេះគឺ ដើម្បីបង្កើនការយល់ដឹងពីការរៀបចំទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយ ដែលឆ្លុះបញ្ចាំងពី

ការគ្រប់គ្រងគ្រោះមហន្តរាយរបស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងរយៈពេលកន្លងមក ផ្ដោតលើលទ្ធិផលសម្រេចបានទាំងឧបសគ្គ និងអនុសាសន៍សម្រាប់ធ្វើការដោះស្រាយ។ ក្នុងនោះដែរយើងមានការផ្សព្វផ្សាយអំពីគម្រោង គាំទ្រថ្មីៗរបស់អង្គការជីវិតថ្លៃថ្នូរក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ៕ 

 

អត្ថបទដកស្រងចេញពីគេហទំព័រខេត្តកំពង់ស្ពឺ  អានអត្ថបទបន្ត

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់