សមា​ហរ​កម្ម​ឃុំនៅ​ក្នុ​ងស្រុ​ក​ខ្សា​ច់​កណ្តាល

កណ្តាល ២២ ធ្នូ ២០១៤៖ គម្រោងអាទិភាពរបស់ឃុំទាំង ១៨ ក្នុងស្រុកខ្សាច់កណ្តាល សម្រាប់ការអភិវឌ្ឍក្នុងឆ្នាំ ២០១៥ មានចំនួន៥៣៧ ត្រូវបានលើកឡើងក្នុងសិក្ខាសាលាសមាហរណកម្មឃុំ ក្នុងស្រុកខ្សាច់កណ្តាល ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤។

កណ្តាល ២២ ធ្នូ ២០១៤៖ គម្រោងអាទិភាពរបស់ឃុំទាំង ១៨ ក្នុងស្រុកខ្សាច់កណ្តាល សម្រាប់ការអភិវឌ្ឍក្នុងឆ្នាំ ២០១៥ មានចំនួន៥៣៧ ត្រូវបានលើកឡើងក្នុងសិក្ខាសាលាសមាហរណកម្មឃុំ ក្នុងស្រុកខ្សាច់កណ្តាល ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤។

 

សិក្ខាសាលានេះ អញ្ជើញជាអធិបតីដោយ ឯកឧត្តម នូ សាខន អភិបាលរងខេត្តកណ្តាល និងមានការចូលរួមពីគ្រប់ភាគីអ្នកពាក់ព័ន្ធ។

 

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម នូ សាខន បានជំរាបពីគោលបំណងសំខាន់នៃអង្គសិក្ខាសាលា គឺដើម្បីកៀរគធនធានពីប្រភពនានា សម្រាប់គាំទ្រគម្រោងវិនិយោគទាំងឡាយដែលបានសើ្នឡើងដោយរដ្ឋបាលទាំង១៨ ស្រុក ដើម្បី សម្របសម្រួល និងធ្វើឲ្យមានសង្គតិភាពរវាង គម្រោងនានានៃកម្មវិធីវិនិយោគឃុំ និងដើម្បីពង្រឹងកិច្ចសហការរវាងរដ្ឋបាលស្រុក ជាមួយរដ្ឋបាលឃុំ និងជាមួយភាគីពាក់ព័ន្ធនានា។

 

ឯកឧត្តម បានបញ្ជាក់ថា កម្មវិធីជាតិសំរាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិរយៈពេល ១០ឆ្នាំបានអនុម័តពីរាជរដ្ឋាភិបាលដែលបានដាក់ចេញជាបីដំណាក់កាល គឺដំណាក់កាលទី១ ផែនការបីឆ្នាំដែលហៅកាត់ ផអ៣ ដែលក្នុងពេលនេះយើងនឹងទទួលបានការគាំទ្រលើកម្មវិធីជាតិនេះ។ សិក្ខាសាលាយើងនៅពេលនេះ គឺជាការរួមចំណែកគាំទ្រឲ្យកាន់តែ មានប្រសិទ្ធភាពថែមទៀតក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ក្រុមប្រឹក្សា ឃុំ-សង្កាត់។ ខ្ញុំសង្ឃឹមថា ឃុំទាំង ១៨ នៅក្នុងស្រុកខ្សាច់កណ្តាល នឹងអាចអនុវត្តគំរោងរបស់ខ្លួនតាមលទ្ធភាពនិងធនធានរបស់ស្ថាប័ន មន្ទីរអង្គភាព សង្គមស៊ីវិល និងសប្បុរសជន ដើម្បីគាំទ្រគំរោងនៅតាមឃុំទាំងនោះ។ 

 

ឯកឧត្តមបានបន្តទៀតថាសិក្ខាសាលានៅពេលនេះ គឺជាចំនុចជួបគ្នានៃវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងគោលបំណងផ្តល់ឱកាសឲ្យមានការផ្សព្វផ្សាយផ្សារភ្ជាប់ឲ្យកាន់តែរលូន រវាងដំណើរការកសាងផែនការរបស់ឃុំ ជាមួយផែនការរបស់មន្ទីរជំនាញអង្គការមិនមែនរដ្ឋាភិបាល ម្ចាស់ជំនួយដៃគូអភិវឌ្ឍន៍នានាព្រមទាំងសប្បុរសជនទាំងអស់។ដូចនេះ ដើម្បីឲ្យសិក្ខាសាលាទទួលបានលទ្ធផលល្អប្រសើរ ឃុំ សង្កាត់ ត្រូវរៀបចំឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីឲ្យការវិនិយោគ និងសកម្មភាពនានាឆ្នាំ២០១៥ ដោយឆ្លុះបញ្ចាំងឲ្យបានច្បាស់លាស់អំពីអាទិភាពនានា ដែលបានលើកឡើងដោយប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈដំណើរការរៀបចំកម្មវិធីវិនិយោគ ឃុំ សង្កាត់។ 

 

ឯកឧត្តម ក៏បានថ្ដាំផ្ញើរគ្របមន្ទីរអង្គភាព ត្រូវត្រួតពិនិត្យមើលយន្តការក្នុងការធ្វើផែនការនិង ការអនុវត្តគម្រោងឲ្យមានភាពរលូនជាមួយគ្នាដើម្បីពង្រឹងតួនាទី របស់ក្រុមប្រឹក្សាឃុំ សង្កាត់។ ពិនិត្យមើលប្រភពថវិការបស់មន្ទីរអង្គភាព ដើម្បីធ្វើការគាំទ្រគម្រោងរបស់ឃុំដែលជាតម្រូវការនិងសំណូមពររបស់ប្រជាពលរដ្ឋ ។ ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ លើលក្ខណៈបច្ចេកទេសរបសគំរោងនិមួយៗ។ នៅពេលបញ្ចប់សិក្ខាសាលា មន្ទីរអង្គភាព អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះកិច្ចសន្យាជួយគាំទ្រត្រូវយកចិត្តទុកដាក់ យកកិច្ចសន្យានេះ បញ្ជូលទៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ២០១៥ របស់ខ្លួន និងខិតខំអនុវត្តឲ្យមានប្រសិទ្ធភាព៕

អត្ថបទដោយ៖ សុខ សៅវរៈ

រូបភាពដោយ៖ចិត្រ

ដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់