គណៈកម្មការ​អន្តរក្រសួង​​អញ្ជើញ​​ពិនិត្យ និង​​វាយ​តម្លៃ​ លើ​គម្រោង​ចំនួន០២​​នៅ​​ខេត្ត​​ត្បូងឃ្មុំ និង​​ខេត្ត​ក្រចេះ

ត្បូងឃ្មុំ ២៤ ធ្នូ ២០១៤៖ គណៈកម្មការអន្តរក្រសួងដឹកនាំដោយឯកឧត្ដម ហួត សារឹម អនុរដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការកំណត់បុរេលក្ខណៈសម្បត្តិវាយតម្លៃ និងប្រគល់កិច្ចសន្យា (គ.ប.វ.ប) កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ បានចុះពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពចំនួន0២គម្រោងនៅខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ដែលអនុវត្តដោយវិស្វកម្មអង្គរក្សសម្ដេចជា ស៊ីម។

ត្បូងឃ្មុំ ២៤ ធ្នូ ២០១៤៖ គណៈកម្មការអន្តរក្រសួងដឹកនាំដោយឯកឧត្ដម ហួត សារឹម អនុរដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការកំណត់បុរេលក្ខណៈសម្បត្តិវាយតម្លៃ និងប្រគល់កិច្ចសន្យា (គ.ប.វ.ប) តំណាងឯកឧត្ដមជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ បានចុះពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពចំនួន0២គម្រោងនៅខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ដែលអនុវត្តដោយវិស្វកម្មអង្គរក្សសម្ដេចជា ស៊ីម។

 

គម្រោងទាំងនោះរួមមាន៖

គម្រោងទី១. ស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន០១ខ្សែ ប្រវែង៥.០០០ម សាងសង់លូមូលចំនួន២ កន្លែង លូប្រអប់ចំនួន៦កន្លែង និងសាងសង់ស្ពានបេតុងចំនួន១កន្លែង ប្រវែង១៨ម ទទឹង៧ ម ស្ថិតនៅឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (បញ្ចប់សុពលភាព)

 

គម្រោងទី២. ស្ថាបនាផ្លូវក្រាលក្រួសក្រហមចំនួន១ខ្សែ ប្រវែង៥.៥០០ម សាងសង់ស្ពានបេតុងចំនួន ២កន្លែង ប្រវែងសរុប៥៧ម សាងសង់លូមូលចំនួន១កន្លែង និងសាងសង់លូប្រអប់ចំនួន៣កន្លែង ស្ថិតនៅឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

 

ជាលទ្ធផលគណៈកម្មការអន្តរក្រសួងបានប្រជុំឯកភាពគ្នាទទួលយកគម្រោងទី១ បញ្ចប់សុពលភាពធានាគុណភាពដោយរក្សាគុណភាព និងសោភ័ណភាពនៅដដែល។ ចំពោះ គម្រោងទី២ គណៈកម្មការបានឯកភាពវាយតម្លៃចំនួន៦០% នៃទំហំកិច្ចសន្យាទាំងមូល ដោយស្នើឲ្យអ្នកទទួលការ អនុវត្តការងាររបស់ខ្លួនឲ្យប្រកបដោយគុណភាព និងសោភ័ណភាព ស្របទៅតាមបទដ្ឋានបច្ចេកទេស ៕ ដោយ៖ ហែម សុហ្វីយ៉ា

អត្ថបទដកស្រង់ចេញពីគេហទំព័រក្រសួងអភិវឌ្ឍន៍ជនបទ

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់