ឯកឧត្ដម ងី ច័ន្រ្ទផល ដឹកនាំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​យុទ្ធនាការ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ គំរូ​ថ្មី ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ (AKP)

ក្រចេះ ៤ សីហា ២០១៥៖ ឯកឧត្ដម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលខុសត្រូវដឹកនាំ ជំរុញការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥ បានដឹកនាំការប្រជុំផ្សព្វផ្សាយសី្តពីយុទ្ធនាការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គំរូថ្មី ជូនប្រជាពលរដ្ឋនៅខេត្តក្រចេះ ដោយ មានការចូលរួមពីគណៈកម្មការថ្នាក់ខេត្ត និងថ្នាក់ស្រុកប្រមាណ២០០នាក់។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដម សរ ចំរុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធាន គណៈកម្មការផ្ដល់អត្តសញ្ញាណប័ណ្ណថ្នាក់ខេត្តបានឱ្យដឹងថា យោងតាមផែនការ របស់ក្រសួងមហាផ្ទៃនៅចំពោះមុខដើម្បីឱ្យប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មីប្រើប្រាស់គ្រប់ៗគ្នា សម្រាប់ខេត្តក្រចេះគឺក្នុង១ថ្ងៃត្រូវប្រមូលទិន្ន ន័យឱ្យបានចំនួន៩១៤នាក់ ទើបសម្រេចតាមផែនការរបស់ក្រសួងមហាផ្ទៃ ដែលកំណត់ការផ្ដល់ជូននេះឱ្យបានចប់សព្វគ្រប់នៅដំណាច់ខែធ្នូឆ្នាំ២០១៦ខាងមុខនេះ។

ឯកឧត្ដមអភិបាលខេត្តបានឱ្យដឹងផងដែរថា ខេត្តក្រចេះមានក្រុងចំនួន១ ស្រុកចំនួន៥ មាន៤១ឃុំ និង៥សង្កាត់ មានភូមិចំនួន២៥០ភូមិ មានប្រជាពលរដ្ឋ រស់នៅអចិន្ត្រៃយ៍ចំនួន៧៦.៦២៦គ្រួសារ មានមនុស្សសរុបចំនួន៣៥៤.៩១៥នាក់ ប្រុសចំនួន១៧៦.៥៨៧នាក់ ក្នុងនោះប្រជាពលរដ្ឋដែលគ្រប់អាយុត្រូវប្រើប្រាស់អត្តសញ្ញាណប័ណ្ណមានចំនួន២៧០.៤៩២នាក់។

ឯកឧត្ដមអភិបាលខេត្តបានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន៨៨.៤៨៥នាក់ បានផ្ដល់អត្តសញ្ញាណប័ណ្ណគំរូថ្មីរួចរាល់ហើយ គឺនៅសល់ប្រជាពលរដ្ឋចំនួន១៦៤.៣៥០នាក់ ដែលនឹងធ្វើជូនបន្តហើយត្រូវបញ្ចប់មិនឱ្យហួសដំណាច់ខែធ្នូ ឆ្នាំ២០១៦ឡើយ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)៖ http://www.akp.gov.kh/kh/?p=121026

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់