អាជ្ញាធរ​ខេត្ត​ក្រចេះ​ស្នើ​ឲ្យ​បន្ត​ចុះ​ជួយ​ដោះស្រាយ​កង្វល់​របស់​ពល​រដ្ឋ

ក្រចេះ ៨ ធ្នូ ២០១៥៖ ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ឯកឧត្ដម នូ ភឿង កាលពីថ្ងៃទី០៧ ខែធ្នូ ២០១៥  បានជំរុញឲ្យមន្ទីរស្ថាប័នពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ចុះសិក្សាស្វែងយល់អំពីអ្វីដែលជា កង្វល់របស់ប្រជាពលរដ្ឋដើម្បីដោះស្រាយជូនពួកគាត់ឲ្យទាន់ពេលវេលាមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

ក្រចេះ ៨ ធ្នូ ២០១៥៖ ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ឯកឧត្ដម នូ ភឿង កាលពីថ្ងៃទី០៧ ខែធ្នូ ២០១៥  បានជំរុញឲ្យមន្ទីរស្ថាប័នពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ចុះ សិក្សាស្វែងយល់អំពីអ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋដើម្បីដោះស្រាយ ជូនពួកគាត់ឲ្យទាន់ពេលវេលាមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

 

ឯកឧត្ដមបានលើកឡើងបែបនេះ ក្នុងវេទិកាសាធារណៈស្ដីពីការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។

 

ឯកឧត្ដម នូ ភឿង មានប្រសាសន៍ថា វេទិកាសាធារណៈនេះ គឺជាវេទិកាជួបគ្នាមួយរវាងអាជ្ញាធរ ខេត្ត ស្រុក ឃុំ និង មន្ទីរស្ថាប័នពាក់ព័ន្ធនានាជាមួយនឹងប្រជាពលរដ្ឋ ដើម្បីផ្ដល់ឱកាសឲ្យពួកគាត់បានលើកឡើងនូវរាល់បញ្ហាកំពុងប្រឈមទាំងឡាយ។

 

ឯកឧត្ដម បន្តថា វេទិកានេះក៏ដើម្បីឲ្យអាជ្ញាធរបានសិក្សាស្វែងយល់ និងទទួលយកនូវរាល់បញ្ហា ទាំងនោះមកជួយធ្វើការដោះស្រាយជូនប្រជាពលរដ្ឋមានលក្ខណៈទូលំទូលាយ និង មានប្រសិទ្ធភាព។

 

ឯកឧត្ដម មានប្រសាសន៍ថា កន្លងមកក្រុមប្រឹក្សាខេត្តបានចុះជួបជាមួយប្រជាពលរដ្ឋនៅស្រុកចិត្របុរី និង ក្រុងក្រចេះរួចហើយតាមរយៈវេទិកាសាធារណៈនេះ។

 

ឯកឧត្ដមបន្ថែមថាថ្ងៃនេះ ក៏មិនខុសគ្នាគឺធ្វើឡើងនៅក្នុងស្រុកឆ្លូង និងនៅថ្ងៃបន្តបន្ទាប់ ធ្វើនៅស្រុកសំបូរ ស្រុកព្រែកប្រសព្វ និង ស្រុកស្នួលជាបន្តទៀត ដើម្បីទទួលយកសំណូមពររបស់ប្រជាជន ហើយក្នុងនោះ អាជ្ញាធរក៏បានដោះស្រាយបញ្ហាជូនប្រជាជនបានច្រើនមកហើយដែរ ក៏ប៉ុន្តែករណីមួយចំនួន អាជ្ញាធរខេត្ត ក៏មិនអាចធ្វើការដោះស្រាយបានដោយសារទាក់ទងទៅនឹងច្បាប់៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័របាយ័ន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់