រដ្ឋបាល​ខេត្ត​ក្រចេះ​ធ្វើ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៥​ និង​លើក​ទិសដៅ​អនុវត្តន៍​ការងារ​ឆ្នាំ​២០១៦

ក្រចេះ ២៦ មករា ២០១៦៖ រដ្ឋបាលខេត្តក្រចេះកាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ បានរៀបចំធ្វើសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម  នូ   ភឿង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ  ចំរុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ។

ក្រចេះ ២៦ មករា ២០១៦៖ រដ្ឋបាលខេត្តក្រចេះកាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ បានរៀបចំធ្វើសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម  នូ   ភឿង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ  ចំរុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ។

 

ការរៀបចំធ្វើសន្និបាតនៅពេលនេះ ក្នុងគោលបំណងសំខាន់ចំនួន២ គឺទី១. បូកសរុបលទ្ធផលអនុវត្តការងារលើគ្រប់វិស័យក្នុងខេត្តដែលសម្រេចបានក្នុងឆ្នាំ ២០១៥ និងទី២. គឺលើកទិសដៅអនុវត្តការងារឆ្នាំ២០១៦ ឱ្យបានសមស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា ដោយផ្អែកតាម សក្ដានុពលនិងតម្រូវការជាក់ស្ដែងរបស់ខេត្ត។

 

ឯកឧត្ដម នូ  ភឿង  ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងសុន្ទរកថាបើកអង្គសន្និបាតដោយ លើកឡើងថា ខេត្តក្រចេះក្នុងរយៈពេលមួយឆ្នាំ២០១៥ កន្លងទៅក្នុងការអនុវត្តកម្មវិធី នយោបាយនិងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៣ សម្រេច បាននូវសមិទ្ធផលធំៗគួរកត់សម្គាល់មានជាអាទិ៍ វិស័យកសិកម្ម ការកសាងជួសជុលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ការថែរក្សាសុខុមាលភាព ប្រជាពលរដ្ឋ ការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងអគ្គិសនី និងវិស័យផ្សេងៗទៀតក៏មានការរីកចម្រើនជាទីមោទនៈផងដែរ។

 

ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្តក៏បានជំរុញឱ្យ អ្នកទទួលខុសត្រូវគ្រប់គ្រងដឹកនាំគ្រប់ថ្នាក់ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យជំនាញក្នុងដែនសមត្ថកិច្ចខេត្តក្រចេះទាំងមូលត្រូវ ជាចូលរួមយោបល់យ៉ាងសកម្មផុលផុសទៅលើសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តដើម្បីរិះរកឱ្យឃើញនូវចំណុចជាគន្លឹះល្អៗ សម្រាប់បន្តអនុវត្តក្នុងឆ្នាំ២០១៦ ឱ្យទទួលបានជោគជ័យថ្មីៗថែមទៀត៕ ដោយ៖ ជួន សុជាតិ

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់