ឯកឧត្ដម ពេជ្រ ប៊ុនធិន ប្រគល់​វិញ្ញាបនបត្រ​ជូន​សិក្ខាកាម មន្ត្រីរាជការ​ស៊ីវិល​នៅ​ខេត្ត​ក្រចេះ (AKP)

ក្រចេះ ១ កក្កដា ២០១៥៖ ឯកឧត្ដម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការ សិក្សាជូនសិក្ខាកាម មន្ត្រីរាជការស៊ីវិលខេត្តក្រចេះ ក្នុងក្របខ័ណ្ឌនៃកម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការស៊ីវិលឆ្នាំ ២០១៤‍-២០១៥។

ក្រចេះ ១ កក្កដា ២០១៥៖ ឯកឧត្ដម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការ សិក្សាជូនសិក្ខាកាម មន្ត្រីរាជការស៊ីវិលខេត្តក្រចេះ ក្នុងក្របខ័ណ្ឌនៃកម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការស៊ីវិលឆ្នាំ ២០១៤‍-២០១៥។

 

ឯកឧត្ដម ប៉ុល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានវគ្គបណ្ដុះបណ្ដាលបានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្នុងក្របខ័ណ្ឌនៃកម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការស៊ីវិល ចាប់ពីឋានៈអនុប្រធានការិយាល័យឡើងទៅចំនួន៨០នាក់ ស្រី២៧នាក់ ដោយសិក្សាលើប្រធានបទចំនួន៣រួមមាន៖ ១. គោលការណ៍នៃការគ្រប់គ្រង និងអនុវត្តន៍ ២. ការរៀបចំផែនការ និងការគ្រប់គ្រងអនុវត្តន៍សមត្ថភាព និង ៣. ការរៀបចំផែនការអភិវឌ្ឍន៍ធនធានមនុស្សនិងបណ្ដុះបណ្ដាលមន្ត្រីរាជការស៊ីវិល។

 

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ ដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

 

ឯកឧត្ដម ពេជ្រ ប៊ុនធិន បានមានប្រសាសន៍ថា សិក្ខាកាមទាំងអស់ដែលបានបណ្ដុះបណ្ដាលត្រូវយកចំណេះដឹង ជំនាញ និងបទពិសោធន៍ល្អៗដែលទទួលបានពីការរៀនសូត្រថ្មីៗនេះទៅប្រើប្រាស់ និងពង្រីកការប្រើប្រាស់ឱ្យបានចំគោលដៅក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ព្រមទាំងបន្តខិតខំអភិវឌ្ឍន៍សមត្ថភាពនៅតាមស្ថាប័នរៀងៗខ្លួនដើម្បីក្លាយខ្លួនទៅជាមន្ត្រីរាជការ ដែលបម្រើប្រជាជនដ៏មានសមត្ថភាពនិងបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ស្របតាម អនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលតែងតែរម្លឹក និងដាស់តឿនដល់យើងជាមន្ត្រីរាជការគ្រប់ៗគ្នាជារឿយៗថា មន្ត្រីគឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជនទេ នេះជាសារជាតិពិតរបស់មន្ត្រី។ មន្ត្រីត្រូវរត់រកការងារ មិនត្រូវចាំការងាររត់រកឡើយ មន្ត្រីត្រូវទទួលទាំងខុស ទទួលទាំងត្រូវនៅក្នុងកិច្ចការរបស់ខ្លួន មន្ត្រីមិនត្រូវធ្លាក់ខ្លួនឬក្លាយទៅជាជំងឺតួឯកឡើយ កុំធ្វើខ្លួនទៅជាមន្ត្រីផ្លែល្ពៅប្រភេទទី១ និងកុំធ្វើជាមន្ត្រីជើង១០ជាដើម៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់