ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ​ រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២០ អាណត្តិ​ទី​២ (AKP)

ក្រចេះ ២៥ មករា ២០១៦៖ ឆ្នាំ២០១៦នេះ ខេត្តក្រចេះបានដាក់ចេញនូវផែនការ និង ជំរុញដល់មន្ទីរទេសចរណ៍ខេត្ត មន្ទីរសាធារណការ អាជ្ញាធរក្រុង សមត្ថកិច្ចចរាចរណ៍ សហការជាមួយ អាជ្ញាធរឃុំ សង្កាត់ ក្នុងការអនុវត្តលើការងារទប់ស្កាត់បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីអភិវឌ្ឍន៍នូវវិស័យទេសចរណ៍ជាអាទិភាពដោយផ្ដោតលើសោភ័ណភាពទីក្រុងនិងទីប្រជុំជនដែលបង្កឡើង ដោយក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនគ្មានសណ្ដាប់ធ្នាប់និងមិនមានការគ្រប់គ្រងត្រឹមត្រូវ។

ក្រចេះ ២៥ មករា ២០១៦៖ ឆ្នាំ២០១៦នេះ ខេត្តក្រចេះបានដាក់ចេញនូវផែនការ និង ជំរុញដល់មន្ទីរទេសចរណ៍ខេត្ត មន្ទីរសាធារណការ អាជ្ញាធរក្រុង សមត្ថកិច្ចចរាចរណ៍ សហការជាមួយ អាជ្ញាធរឃុំ សង្កាត់ ក្នុងការអនុវត្តលើការងារទប់ស្កាត់បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ ដើម្បីអភិវឌ្ឍន៍នូវវិស័យទេសចរណ៍ជាអាទិភាពដោយផ្ដោតលើសោភ័ណភាព ទីក្រុងនិងទីប្រជុំជនដែលបង្កឡើង ដោយក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនគ្មានសណ្ដាប់ធ្នាប់និងមិនមាន ការគ្រប់គ្រងត្រឹមត្រូវ។

 

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី២ ឆ្នាំទី២ របស់ក្រុមប្រឹក្សាខេត្ត កាលពីពេលថ្មីៗនេះឯកឧត្ដម នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍លើកឡើងថា បញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈទាក់ទងនឹងការធ្វើអាជីវកម្ម ដឹកជញ្ជូននៅតែមានចន្លោះ តបតាមអនុសាសន៍របស់សម្តេចបានជំរុញឱ្យមន្រ្តី អាជ្ញាធរមានសមត្ថកិច្ចត្រូវមានការយកចិត្តទុកដាក់ខ្ពស់ និងប្រុងប្រយ័ត្នព្រមទាំងជំរុញឱ្យមន្ទីររ៉ែ និងថាមពលចុះត្រួតពិនិត្យទៅលើឯកសារផ្សេងៗទាក់ទងនឹងការបើកធ្វើអាជីវកម្មនេះ។

 

ឯកឧត្ដមបញ្ជាក់ថា បញ្ហាគោរពច្បាប់ចរាចរណ៍ផ្លូវគោក សម្ដេចជំរុញឱ្យមានការផ្សព្វផ្សាយបន្ថែមឱ្យបានដល់គ្រប់មូលដ្ឋានតាមរយៈការចុះធ្វើវេទិកាសាធារណៈ ក្នុងការចូលរួមគោរពនូវច្បាប់ថ្មីទាំងអស់គ្នាព្រមទាំងធ្វើការផាកពិន័យនិងចេញនូវបង្កាន់ដៃដែលច្បាប់ចាប់ផ្ដើមអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ចេញដោយក្រសួងមហាផ្ទៃក្នុងន័យកាត់បន្ថយនូវគ្រោះថ្នាក់ ដោយការធ្វើចរាចរណ៍ប្រចាំថ្ងៃ។ នៅក្នុងកិច្ចប្រជុំ បានសង្កត់ធ្ងន់លើពីរចំណុច ១-បញ្ហាសណ្តាប់ធ្នាប់ សាធារណៈ (អនាម័យក្នុងក្រុង និងចរាចរណ៍) និងទី២-បញ្ហាទំនាស់ដីធ្លី។

 

លោក ហឿ ស៊ីយ៉ែម អភិបាលខេត្តស្តីទីមានប្រសាសន៍ថា បញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ កន្លង មកមន្រ្តីសមត្ថកិច្ចបានចុះត្រួតពិនិត្យ និងធ្វើការផាកពិន័យ ក្នុងការទប់ស្កាត់មិនឱ្យមានគ្រោះថ្នាក់និងបញ្ហាផ្សេងៗបានច្រើន ហើយឃើញថាមានការថយចុះគួរឱ្យគត់សម្គាល់ ចំណែកបញ្ហាទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ នៅស្រុកចិត្របុរីជាមួយក្រុមហ៊ុនដែលធ្វើការឈូសឆាយនោះខេត្តក៏ដូចជាអាជ្ញាធរស្រុកបានធ្វើការផ្សព្វផ្សាយ និងបានកំណត់ឱ្យក្រុមហ៊ុនឈូសឆាយដីចំនួនតែ ២៧២១ហិកតា តែប៉ុណ្ណោះលើផ្ទៃដីសរុប៦៤៣១ហិកតា។ លោកបានជំរុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្រូវ ពន្លឿនលើកការងារសាងសង់នូវមជ្ឈមណ្ឌល ត្រួតពិនិត្យ យានយន្តឱ្យបានមុនថ្ងៃកំណត់ ដែលចរាចរណ៍ចេញឱ្យអនុវត្តន៍នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ខាងមុខ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់