ខេត្តក្រចេះធ្វើវេទិកាសាធារណៈបាន២៣លើក ក្នុងរយៈពេល១០ខែ

ក្រចេះ ៦ មករា ២០១៥៖ ចាប់ពីខែមីនាដល់ខែធ្នូឆ្នាំ២០១៤កន្លងទៅនេះ នៅទូទាំងខេត្តក្រចេះ បានចុះធ្វើវេទិកាសាធារណៈ បានចំនួន ២៣លើក ក្នុងមូលដ្ឋាន ស្រុក ក្រុងទាំង៦ របស់ខេត្ត ។

ក្រចេះ ៦ មករា ២០១៥៖ ចាប់ពីខែមីនាដល់ខែធ្នូឆ្នាំ២០១៤កន្លងទៅនេះ នៅទូទាំងខេត្ត ក្រចេះបានចុះធ្វើវេទិកាសាធារណៈបានចំនួន២៣លើក ក្នុងមូលដ្ឋាន ស្រុក ក្រុងទាំង៦របស់ខេត្ត ។

ក្នុងរបាយការណ៍របស់ឯកឧត្តម សរ ចំរុង អភិបាលខេត្តក្រចេះ កាលពីថ្ងៃទី០៤ខែមករាឆ្នាំ២០១៥ នៅក្នុងកិច្ចប្រជុំស្តីពីការចុះធ្វើវេទិកា សាធារណៈនៅខេត្តក្រចេះឆ្នាំ២០១៤បានឱ្យដឹងថា ការចុះធ្វើវេទិកា សាធារណៈដែលមានចំនួន២៣លើកនោះ បានពិនិត្យឃើញមានសំ ណូមពរចំនួន១១៨ករណីរបស់ប្រជាពលរដ្ឋ ដែលត្រូវយកមកធ្វើការ ដោះសា្រយ ព្រមទាំងរកឃើញបញ្ហាប្រឈមចំនួន៣គឺទី១-ប្រជាពល រដ្ឋមួយចំនួននៅមិនទាន់ចាប់អារម្មណ៍អំពីផលប្រយោជន៍ នៃការធ្វើ វេទិកាសាធារណៈ។ទី២-តម្លៃសេវាសាធារណៈដែលរដ្ឋកំណត់បច្ចុប្បន្ន បានប្រែពីតម្លៃទាប ទៅតម្លៃខ្ពស់ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ប្រជា ពលរដ្ឋនៅមូលដ្ឋានឆ្ងាយៗ និងទី៣-ប្រជាពលរដ្ឋភាគច្រើន ពិសេស នៅទីប្រជុំជននៅតែថ្នាំងថ្នាក់ចំពោះកុងទ័រអគ្គិសនី ដែលដើរលឿន ទោះបីមានការបកស្រាយបំភ្លឺពីអង្គភាពអគ្គិសនី យ៉ាងណាក៏ដោយ។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការសន្និដ្ឋានជារួមចំពោះការ ចុះរៀបចំវេទិកាសាធារណៈកន្លងមក ជាលទ្ធផលគឺមានភាពប្រសើរ ក្តាប់បាននូវសំណូមពរការលំបាក តម្រូវការរបស់ប្រជាពលរដ្ឋនៅតាម មូលដ្ឋាន ហើយក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់ខេត្ត ស្រុក ក្រុងបានស្រាយបំភ្លឺ និងឆ្លើយតមតាមសំណូមពររបស់ប្រជាពលរដ្ឋ បានមួយកម្រិតធំ ។ ឯកឧត្ត សរ ចំរុង បញ្ជាក់ថា អ្វីដែលក្រុមការងារ ឆ្លើយតមមិនទាន់ពេលវេលា និងតម្រូវការរបស់ប្រជាពលរដ្ឋនោះ គឺ បញ្ហាសំណូមពរលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ ទំនប់ប្រឡាយ និងសាលារៀនជាដើម ដែលថ្នាក់ខេត្តមិនមានលទ្ធភាពក្នុង ការដោះស្រាយទាន់ពេលវេលា ។ ឯកឧត្តមបន្តទៀតថា អ្វីដែលមិន ទាន់ដោះស្រាយបាននឹងបន្តជំរុញដាក់បញ្ចូល ក្នុងគម្រោងអភិវឌ្ឍន៍ របស់ថ្នាក់ខេត្ត ស្រុក ក្រុង និងគម្រោងមូលនិធិ ឃុំ សង្កាត់ ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា គឺការចុះធ្វើវេទិកាសាធារ ណៈនៅតែបន្តធ្វើនៅតាមបណ្តាស្រុក ក្រុង ឃុំ សង្កាត់ ក្នុងឆ្នាំ២០១៥ ឱ្យបានយ៉ាងតិច១លើកក្នុង១ខែ រួមទាំងការតាមដានជំរុញដោះស្រាយ បញ្ហាកង្វល់ក៏ដូចជាសំណូមពរប្រជាពលរដ្ឋ ដែលបានលើកឡើងនៅ ក្នុងអង្គវេទិកាសាធារណៈនោះ ៕

ដោយ ជួន សុជាតិ AKP (5-1-2015)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់