ឯកឧត្តម អ៊ូ សំអួន ចុះពិនិត្យការរដ្ឋានសាងសងផ្លូវ១ខ្សែនៅស្រុកសំរោងទង

កំពង់ស្ពឺ ០៥ ធ្នូ ២០១៤៖ ឯកឧត្តម អ៊ូ សំអួន អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមដំណើរជាមួយ លោក ហង្ស គីមញ៉េន អភិបាលស្រុកសំរោងទង បានចុះពិនិត្យការដ្ឋានសាងសងផ្លូវកៅស៊ូ១ខ្សែ មានប្រវែង៣២គីឡូម៉ែត្រ ទំហំ១០ម៉ ស្ថិតនៅឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។


កំពង់ស្ពឺ ០៥ ធ្នូ ២០១៤៖
ឯកឧត្តម អ៊ូ សំអួន អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមដំណើរជាមួយ លោក ហង្ស គីមញ៉េន អភិបាលស្រុកសំរោងទង បានចុះពិនិត្យការដ្ឋានសាងសងផ្លូវកៅស៊ូ១ខ្សែ មានប្រវែង៣២គីឡូម៉ែត្រ ទំហំ១០ម៉ ស្ថិតនៅឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

 

ផ្លូវមួយខ្សែនេះ តភ្ជាប់ពីឃុំព្នាយ ត្រង់ចំណុចផ្លូវ១២៨ ឆ្លងកាត់ឃុំខ្ទុំក្រាំង ទៅតភ្ជាប់ឃុំតាំងក្រូចចំណុចផ្លូវជាតិផ្លូវជាតិលេខ៤ ដែលទទួលម៉ៅការសាងសងដោយអង្គភាពវិស្វ័កម្មនៃកងទ័ពជើងគោក។

 

ពីផ្លូវមួយខ្សែនេះ ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ក៏បានទទួលសមិទ្ធផលផ្លូវថ្មីមួយខ្សែទៀត ដែលមានប្រវែង៣២គីឡូម៉ែត្រ របស់រាជរដ្ឋាភិបាលតាមរយៈសាលាខេត្តកំពង់ស្ពឺ។

 

ដោយយោងតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានលើកឡើងថា មានផ្លូវមានក្តីសង្ឃឹម និងអាចឲ្យសិក្សានុសិស្សទៅសាលា និងបញ្ជួនអ្នកជំងឺទៅមន្ទីរពេទ្យបានទាន់ពេលវេលា ព្រមទាំងបង្កភាពងាយស្រួលដល់ប្រជាកសិករដឹកកសិផលយកទៅផ្លាស់ប្តូរតាមទីប្រជុំជនបានយ៉ាងងាយស្រួលនោះ រដ្ឋបាលខេត្តកំពង់ស្ពឺ តែងចុះពិនិត្យការសាងសង់ផ្លូវជាប្រចាំ សំដៅពង្រឹងគុណភាពផ្លូវដើម្បីអាចប្រើប្រាស់បានយូអង្វែងង។

 

ជាមួយគ្នានោះដែរឯកឧត្តម ក៏បានបន្តដំណើរពិនិត្យមើលស្រូវរបស់ប្រជាពលរដ្ឋស្ថិតនៅឃុំព្នាយ ដែលមន្ទីរកសិកម្មខេត្តបានផ្តល់ពូជស្រូវជលសា និងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានដាក់ម៉ាស៊ីនបូមទឹកបញ្ចូលស្រែ នារដូវរាំងស្ងួតដែលអូសបន្លាយយ៉ាងយូរ។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់