ប្រជុំ​ពិគ្រោះ​យោបល់ និង​ស្រាវជ្រាវ​អំពី​ភាព​ជាក់ស្ដែង​ នៃ​ការងារ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​លើ​មុខងារ ដែល​គ្រោង​ផ្ទេរ​ដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ក្រសួង​សង្គមកិច្ច ​អតីត​យុទ្ធជន​ និង​យុវ​នីតិ​សម្បទា

កំពង់ចាម ១ កញ្ញា ២០១៤៖ កិច្ចប្រជុំពិគ្រោះយោបល់ និងស្រាវជ្រាវអំពីភាពជាក់ស្ដែង នៃការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ លើមុខងារ ដែលគ្រោងផ្ទេរដោយក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបានប្រារព្ធឡើងនៅសាលប្រជុំ សាលាខេត្ត នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ ។

 អត្ថបទដកស្រង់ចេញពីគេហទំព័រមន្ទីរព័ត៌មានខេត្តកំពង់ចាម ៖ http://www.pdikampongcham.org/index.php/en/news/972-2014-08-28-09-43-19

 

កំពង់ចាម ១ កញ្ញា ២០១៤៖ កិច្ចប្រជុំពិគ្រោះយោបល់ និងស្រាវជ្រាវអំពីភាពជាក់ស្ដែង នៃការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ លើមុខងារ

ដែលគ្រោងផ្ទេរដោយក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបានប្រារព្ធឡើងនៅសាលប្រជុំសាលាខេត្ត

នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ ។

 

លោក សុខ សុទ្ធី អនុប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ នៃលេខាធិការដ្ឋាន គ.ជ.អ.ប បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះគឺ

ដើម្បីចង់ដឹងអំពីការអនុវត្តមុខងារ និងធនធានដែលបានផ្ទេរពីថ្នាក់ជាតិ ឲ្យមកថ្នាក់ក្រោមជាតិជាពិសេសខ្សែគណនេយ្យភាពរវាងរដ្ឋបាលថ្នាក់ក្រុង

និងមន្ទីរ ស្ថាប័ន ជំនាញទាំងអស់។ រួមជាមួយគ្នានោះដែរ បញ្ជីមុខងារដែលក្រសួងសង្គមកិច្ច និងក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានផ្ទេរនូវមុខងារ

មួយចំនួនមកថ្នាក់ក្រោមជាតិផងដែរ។

 

បន្ទាប់ពីអង្គប្រជុំពិភាក្សាទៅលើកម្រងបញ្ជីសំណួរ រវាងក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប ជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សា គណៈអភិបាលខេត្ត

រួចមក ឯកឧត្ដម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត បានថ្លែងអំណរគុណចំពោះលេខាធិការដ្ឋាន គ.ជ.អ.ប ដែលបានយកចិត្តទុកដាក់

ខិតខំប្រឹងប្រែងជំរុញឲ្យដំណើរការនៃការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្តក្រុង ស្រុក ខណ្ឌដំណើរការដោយរលូន។

 

ឯកឧត្ដមបន្តថា ដូច្នេះសង្ឃឹមជឿជាក់ថាលេខាធិការដ្ឋាន គ.ជ.អ.ប និងបន្តជួយ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលខេត្តកំពង់ចាម

ឲ្យដំណើរការរលូន និងប្រកបដោយលទ្ធផលផ្លែផ្កា និងជោគជ័យ បើទោះបីកិច្ចការមួយចំនួនហាក់បីដូចជានៅឆក់ល្វែង ពីព្រោះការយល់ដឹង

នៅមានកម្រិតក៏ដោយ។ ដូច្នេះ ក្នុងនាមឯកឧត្ដមអភិបាល ក៏ដូចជាគណៈអភិបាលខេត្តកំពង់ចាម នឹងខិត ខំប្រឹងប្រែងយកចិត្តទុកដាក់

អនុវត្តទៅតាមអនុសាសន៍នានាដែលថ្នាក់ជាតិបានផ្ដល់ជូន ឲ្យបានកាន់តែប្រសើរឡើង៕ ដោយ៖ សារ៉ាត 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់