វគ្គ​បណ្ដុះបណ្ដាល​គ្រូ​ឧទ្ទេស​ថ្នាក់​ខេត្ត ក្រុង ស្រុក ស្ដីពី​ការ​កសាង​ផែនការ​អភិវឌ្ឍន៍​ប្រាំ​ឆ្នាំ​ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ក្រុង ស្រុក

កំពង់ចាម ៨ កញ្ញា ២០១៤៖ សាលាខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤ បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូឧទ្ទេសថ្នាក់ខេត្ត ក្រុង ស្រុក ស្ដីពីការកសាងផែនការអភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិបាលខេត្តកំពង់ចាម។

អត្ថបទដកស្រង់ចេញពីគេហទំព័រមន្ទីរព័ត៌មានខេត្តកំពង់ចាម៖ http://www.pdikampongcham.org/index.php/en/news/984-2014-09-06-02-34-34

 

កំពង់ចាម ៨ កញ្ញា ២០១៤៖ សាលាខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤ បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូឧទ្ទេសថ្នាក់ខេត្ត

ក្រុង ស្រុក ស្ដីពីការកសាងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំភឿន គុណវុឌ្ឍ

អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិបាលខេត្តកំពង់ចាម។ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សា គណៈអភិបាល ទីប្រឹក្សា

កម្មវិធីជាតិថ្នាក់ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធសរុបចំនួន៧៥រូប។

 

ឯកឧត្ដម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្តកំពង់ចាម បានស្វាគមន៍ចំពោះ លោក លោកស្រី ដែលបានចំណាយពេលវេលាដ៏មមាញឹក

និងមានតម្លៃ ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០១៥-២០១៩) និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុង ស្រុក

(២០១៥-២០១៧) ដ៏មានសារៈសំខាន់នេះហើយក៏សូមសម្ដែងនូវអំណរគុណផងដែរ ចំពោះលេខាធិការដ្ឋាន គ.ជ.អ.ប និងគ្រូបង្គោលថ្នាក់ខេត្ត

ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការរៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាលនាឱកាសនេះ។ 

 

ឯកឧត្ដម អ៊ុំភឿន គុណវុឌ្ឍ បន្តទៀតថា ក្នុងនាមឱ្យរដ្ឋបាលខេត្តកំពង់ចាម ក៏សូមសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា

ដែលបានដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាព និងជំរុញឲ្យប្រទេសមានការអភិវឌ្ឍឥតឈប់ឈរ ហើយបានអនុវត្ត

កំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការស៊ីជម្រៅ សំដៅកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ 

 

ឯកឧត្ដម បានបញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងផ្ដល់នូវចំណេះដឹង ជំនាញ និងឥរិយាបថ ស្ដីពីបច្ចេកទេសកសាងផែនការ

ដែលទើបបានធ្វើបច្ចុប្បន្នភាពនាពេលថ្មីៗនេះ ហើយបន្ទាប់ពីបញ្ចប់វគ្គនេះទៅសិក្ខាកាមអាចមានសមត្ថភាពរៀបចំ និងចាត់ចែងដំណើរការ

កសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុង ស្រុក បានដោយជោគជ័យ។ ដូច្នេះ ដើម្បីសម្រេច

បាននូវគោលបំណងខាងលើ ទាមទារឱ្យសិក្ខាកាម និងអ្នកសម្របសម្រួលវគ្គមានចិត្តអត់ធ្មត់ បើកគំនិតឲ្យបានទូលំទូលាយ ចូលរួមយ៉ាង

សកម្មក្នុងសកម្មភាពសិក្សា និងផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក ដើម្បីស្វែងយល់ឱ្យបានច្បាស់ អំពីខ្លឹមសារមេរៀនដែលបានណែនាំ

និងឈានទៅអនុវត្តការកសាងផែនការជាក់ស្ដែងបន្ទាប់ពីបញ្ចប់វគ្គនេះទៅ៕ អានអត្ថបទបន្ត…

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់