ឯកឧត្ដម ជា សុផារ៉ា អញ្ជើញ​​ពិនិត្យ​​ការ​អនុវត្ត​​គម្រោង​​កែ​លម្អ​​ផ្លូវ​​ជនបទ​និង​​ជួប​​សំណេះ​សំណាល​​ជា​មួយ​​ប្រជាជន​​អ្នក​ទទួល​ផល នៅ​ក្នុង​ខេត្ត​កំពង់ចាម និង​​ខេត្ត​ត្បូងឃ្មុំ

កំពង់ចាម ២ កញ្ញា ២០១៤៖  ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ បានអញ្ជើញពិនិត្យការអនុវត្តគម្រោងកែលំអផ្លូវជនបទ ចំនួនពីរខ្សែនៅ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

អត្ថបទដកស្រង់ចេញពីគេហទំព័រក្រសួងអភិវឌ្ឍន៍ជនបទ៖  អានព័ត៌មានបន្ថែម 

 

កំពង់ចាម ២ កញ្ញា ២០១៤៖  ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ បានអញ្ជើញពិនិត្យ

ការអនុវត្តគម្រោងកែលំអផ្លូវជនបទចំនួនពីរខ្សែនៅ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រហិរញ្ញប្បទាន

ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

 

ផ្លូវខ្សែទី១ មានទីតាំងពីភ្នំហាន់ជ័យ ទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រវែង៩,៩៦ គ.ម និងខ្សែទី២ មានទីតាំងពីពងទឹក ឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ

ទៅវត្តឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានប្រវែង១២,៥ គ.ម។ ផ្លូវទាំងពីរខ្សែនេះត្រូវកែលំអពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវ

ក្រាលកៅស៊ូពីរជាន់ (DBST)។

 

នៅក្នុងឱកាសនៃការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទទួលផល នៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

និងនៅភូមិឈូក ឃុំឈូក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឯកឧត្ដម ជា សុផារ៉ា បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ  ជូនដល់ប្រជាជនទូទាំងស្រុកស្ទឹងត្រង់

ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ។

 

ឯកឧត្ដម បានមានប្រសាសន៍ថា ជានិច្ចកាលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ក្នុងការកសាងផ្លូវថ្នល់ជូនដល់ប្រជាជនប្រើប្រាស់

ដើម្បីផ្តល់ក្តីសង្ឃឹមជូនពួកគាត់ក្នុងការកែប្រែជីវភាពឲ្យកាន់តែល្អប្រសើរ ដូចពាក្យពោលថា “មានផ្លូវ គឺមានសង្ឃឹម” ។ 

 

ឯកឧត្តម បញ្ជាក់ថា ជាក់ស្តែងផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ដែលកំពុងសាងសងនៅក្នុងភូមិនេះនឹងដាក់ជូនប្រជាជនក្នុងពេលឆាប់ៗខាងមុខនេះ

ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗចំណេញពេលវេលា និងថវិកាតិច និងផ្ដល់ឱកាសការងារ និងការបង្កើត

មុខរបរថ្មីជួយលើកកម្ពស់កម្រិតជីវភាព សម្រួលដល់ការតាំងលំនៅដ្ឋានថ្មី ផ្តល់លក្ខណៈងាយស្រួលដល់ប្រជាជន សិស្សានុសិស្ស និងគ្រូបង្រៀន

ធ្វើដំណើរទៅកាន់សាលារៀនទៅកាន់មន្ទីរពេទ្យ ទៅកាន់ទីផ្សារ ទៅកាន់វត្តអារាម ទៅកាន់មជ្ឈមណ្ឌលផ្តល់សេវាសាធារណៈដទៃទៀត

និងផ្តល់លទ្ធភាពក្នុងការអភិវឌ្ឍលើវិស័យកសិពាណិជ្ជកម្ម។

 

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានរំលឹកឡើងថា ប្រទេសកម្ពុជាយើងមានឱកាសអភិវឌ្ឍឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យរួមទាំងផ្លូវថ្នល់

កំពុងសាងសង់នេះផង គឺដោយសារប្រទេសជាតិមានសន្តិភាពពេញលេញ ដែលជាសមិទ្ធផលដ៏ធំធេងនៃការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា។ 

 

ឯកឧត្ដម បន្ថែមថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ ដូច្នេះហើយរាជរដ្ឋាភិបាលដាច់ខាតត្រូវបន្តការពារ និងថែរក្សាសន្តិភាព

និងស្ថេរភាពនយោបាយ ដើម្បីភាពរីកចម្រើន និងសុខដុមរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ 

 

ជាទីបញ្ចប់ ឯកឧត្ដម ជា សុផារ៉ា បានផ្ដាំផ្ញើដល់ប្រជាជនទាំងអស់ចូលរួមថែរក្សាផ្លូវនេះ និងប្រើប្រាស់ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់

ជាពិសេសនៅពេលធ្វើដំណើរឆ្លងកាត់ផ្លូវ ឬធ្វើដំណើរតាមដងផ្លូវ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងសូមឱ្យចូលរួមដាំឈើ ឬដើមត្នោតនៅតាមដងផ្លូវដើម្បីសោភ័ណភាព និងបរិស្ថាន៕ 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់