ក្រុមប្រឹក្សា​បើក​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​២ ​អាណត្តិទី២

កំពង់ចាម ២៤ កក្កដា ឆ្នាំ២០១៤៖ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ក្រុមប្រឹក្សា អាណត្តិទី២ របស់ខេត្ត កំពង់ចាម បានបើកកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី២ របស់ខ្លួនក្រោម អធិបតីភាពរបស់ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការ អញ្ជើញចូលរួមពីលោក ជឹម លាវ អភិបាលរងកំពង់ចាម សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការ…

 

កំពង់ចាម ២៤ កក្កដា ឆ្នាំ២០១៤៖ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ក្រុមប្រឹក្សាអាណត្តិទី២ របស់ខេត្ត កំពង់ចាម បានបើកកិច្ចប្រជុំ

សាមញ្ញលើកទី២ អាណត្តិទី២ របស់ខ្លួនក្រោម អធិបតីភាពរបស់ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក

ជឹម លាវ អភិបាលរងកំពង់ចាម សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត ។

 

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ នេះ បានលើកយករបៀបវារៈសំខាន់ៗចំនួន៥ មកពិនិត្យ និងពិភាក្សាគឺ១-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុ

កិច្ចប្រជុំសាមញ្ញលើកទី១។ ២-ពិនិត្យពិភាក្សា និងអនុម័តសេចក្ដីព្រាងដីកាស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាអាណត្តិទី២។ ៣-ពិនិត្យពិភាក្សា

និងអនុម័តសេចក្ដីព្រាងប្រតិទិនរយៈពេល១២ខែរបស់ក្រុមប្រឹក្សា។ ៤-ពិនិត្យពិភាក្សា និងអនុម័ត លើសេចក្ដីព្រាងផែនការសកម្មភាព

ការងាររយៈពេល៣ខែ (កក្កដា-កញ្ញា) ឆ្នាំ ២០១៤ របស់រដ្ឋបាលខេត្ត និង ៥-បញ្ហាផ្សេងៗ ។

 

ឯកឧត្តម ខ្លូត ផន បានថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខំ ប្រឹងប្រែងរបស់គណៈអភិបាលខេត្ត ដោយបានយកចិត្តទុកដាក់

ក្នុងការបំពេញ ការងារសម្រេចបានលទ្ធផលល្អ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់ទី៣ អាណត្តិទី៥ របស់

រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវគោលនយោបាយកែទម្រង់ស៊ីជម្រៅ ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យទទួលបាននូវសន្តិសុខសង្គម

សន្តិសុខសាធារណៈ និងសេចក្តីសុខសាន្តរបស់ប្រជាពល រដ្ឋបានល្អប្រសើរ។

 

ឯកឧត្ដម ខ្លូត ផន ក៏បានថ្លែងនូវការកោតសរសើរចំពោះសមាជិក សមាជិកា នៃអង្គប្រជុំទាំងមូល ដែលបានយកចិត្តទុកដាក់ស្ដាប់ និង

ចូលរួមមតិ ពិភាក្សាលើអក្ខរាវិរុទ្ធ អត្ថន័យខ្លឹមសារ និងការអនុម័តសេចក្ដីព្រាងនីមួយៗ ដូចជាបទបញ្ជាផ្ទៃក្នុង និងប្រតិទិន១២ ខែរបស់

ក្រុមប្រឹក្សាអាណត្តិទី២ ដើម្បីជាយន្តការ និងទិសដៅសម្រាប់យកទៅអនុវត្តន៍ការងារទៅតាមតួនាទីភារកិច្ច ដើម្បីបម្រើសេវាសាធារណៈ

ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របទៅតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃហើយ ឯកឧត្ដមបានស្នើឲ្យរដ្ឋបាល ខេត្ត

ធ្វើសេចក្ដីជូនដំណឹង និងបិទផ្សាយជាសាធារណៈនូវលទ្ធផល នៃកិច្ចប្រជុំថ្ងៃនេះនៅលើក្ដារព័ត៌មានផងដែរ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា៖ http://www.akp.gov.kh/kh/?p=89553

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់