ឯកឧត្ដម​អភិបាលខេត្ត​កំពត​ចូលរួមបើក​ហិប​វិញ្ញាសា​ប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ​ នាសម័យប្រឡងថ្ងៃទី៤ ខែ​សីហា ឆ្នាំ​២០១៤

កំពត ៥ សីហា ២០១៤៖ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពត កាលពី ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ បានចូលរួមជាអធិបតីក្នុងពិធីកាត់សោហិបវិញ្ញាសាសម្រាប់ ប្រឡងយកសញ្ញាបត្រ ទុតិយភូមិនៅមណ្ឌលមួយក្នុងចំណោមមណ្ឌលទាំង៨របស់ខេត្ត…

អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តកែប

 កំពត ៥ សីហា ២០១៤៖ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃ

គណៈអភិបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤

បានចូលរួមជាអធិបតីក្នុងពិធីកាត់សោហិបវិញ្ញាសាសម្រាប់ប្រឡងយក

សញ្ញាបត្រ ទុតិយភូមិនៅមណ្ឌលមួយក្នុងចំណោមមណ្ឌលទាំង៨របស់

ខេត្តគឺអនុវិទ្យាល័យមិត្តភាពកម្ពុជា ជប៉ុន ដើម្បីចែកជូនដល់បេក្ខជន។

 

ក្រៅពីការណែនាំឱ្យមានការគោរពតាមបទបញ្ញត្តិផ្សេងនោះ ឯកឧត្តម

អភិបាលខេត្ត ក៏បានជូនពរដល់បេក្ខជនឱ្យជួបសំណាងល្អ គឺធ្វើត្រូវគ្រប់វិញ្ញាសា និង ប្រឡងបានជាប់ទាំងអស់គ្នា។

 

សូមបញ្ជាក់ថាការប្រឡងយកសញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា២០១៣-២០១៤ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ សម្រាប់ខេត្តកំពតមានបេក្ខជន

ចំនួន៤.៣៧២នាក់ មកពីក្រុង ស្រុកទាំង៨ ដែលមានមណ្ឌលប្រឡងចំនួន៨ ស្មើនឹង១៧៦បន្ទប់ ប្រព្រឹត្តឡើងក្នុងក្រុងកំពត។

មណ្ឌលទាំង៨ដែលដំណើរការសម្រាប់ការប្រឡងនេះរួមមានៈ ១. វិទ្យាល័យព្រះរាជសម្ភារ ២. សាលាបឋមសិក្សាហ៊ុន សែន ១មករា

៣. អនុវិទ្យាល័យមហាសាមគ្គីឌី ប៉ុក ៤. អនុវិទ្យាល័យ ហ៊ុន សែន ក្រាំងអម្ពិល ៥. សាលាចំណេះទូទៅឯកជនវឌ្ឍនវិជ្ជា ៦. សាលាបឋមសិក្សា

សម្តេចតា ៧.សាលាគរុកោសល្យ និងវិក្រឹតការ ៨. អនុវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់