ប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត​​លើកទី៣ អាណត្តិទី២

កំពត ៤ សីហា ២០១៤៖ ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពត។

កំពត ៤ សីហា ២០១៤៖ ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបានបើកកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី២

ក្រោមអធិបតីភាព ឯកឧត្ដម អ៊ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពត។

 

របៀបវារៈនៃកិច្ចប្រជុំក្នុងថ្ងៃនេះរួមមាន៖ ១. ពិនិត្យពិភាក្សា និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២របស់ក្រុមប្រឹក្សាខេត្ត

២. ពិនិត្យពិភាក្សា និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី១របស់ក្រុមប្រឹក្សាខេត្ត ៣. ពិនិត្យពិភាក្សា និងអនុម័តលើរបាយការណ៍

ប្រចាំខែកក្កដា ស្តីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្ត ៤. ពិនិត្យពិភាក្សា និងអនុម័តរបាយការណ៍ប្រចាំឆមាសទី១ ស្តីពីការអនុវត្តន៍

ការងាររបស់រដ្ឋបាលខេត្ត ៥. ពិនិត្យពិភាក្សា និងឯកភាពលើរបាយការណ៍ស្តីពីលទ្ធផលកិច្ចប្រជុំពិភាក្សាជ្រើសរើសមុខងារជាកាតព្វកិច្ច

និងមុខងារជាជម្រើសសម្រាប់ដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ(២០១៥-២០១៩) ៦. ផែនការចំណូល ចំណាយថវិកាឆ្នាំ២០១៥ របស់

រដ្ឋបាលខេត្ត ៧. សេចក្តីសម្រេចស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគខេត្តកំពត៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រខេត្តកំពត

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់