នៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាខេត្តកំពតបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត។
កិច្ចប្រជុំនាពេលនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សាមជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្តសរុបចំនួន ៨៩នាក់ ។
កិច្ចប្រជុំនាព្រឹកនេះប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័ត លើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី ០៤ របស់ក្រុមប្រឹក្សាខេត្ត។
២-ពិនិត្យ និងអនុម័ត លើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្ត។
៣-ពិនិត្យ និងអនុម័ត លើរបាយការណ៍ប្រចាំខែ សីហា ឆ្នាំ២០១៩ ស្តីពីការអនុវត្តការងារ របស់ រដ្ឋបាលខេត្ដ។
៤-ពិនិត្យ និងអនុម័ត លើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការសម្រាប់ ខែកក្កដា ឆ្នាំ២០១៩។
៥-ពិនិត្យ និងអនុម័ត សេចក្តីព្រាងប្រតិទិនការងារ សម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍន៍ ខេត្តកំពត(២០២០-២០២៤)។
ប្រភពពីរដ្ឋបាលខេត្តកំពត។