ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម អម សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគ្រប់គ្រងគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ខេត្តកំពង់ឆ្នាំងបានទទួលជួប និងពិភាក្សាការងារជាមួយក្រុមបេសកកម្មធនាគារពិភពលោកនាព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ឆ្នាំង។
ការរៀបចំកិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយនៃការអនុវត្តគម្រោង LASED II ដែលបានអនុវត្តដោយរដ្ឋបាលខេត្តចាប់តាំង ពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន។ កិច្ចប្រជុំនេះជាផ្នែកមួយនៃដំណើរបេសកកម្មគាំទ្រការអនុវត្ត និងការត្រួតពិនិត្យការអនុវត្តពាក់កណ្តាលអាណត្តិរបស់ក្រុមបេសកកម្មធនាគារពិភពលោកនៅតាមទីតាំងដីសម្បទានសង្គមកិច្ចរបស់គម្រោង LASED II៕