នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានរៀបចំកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីពិនិត្យ និងសម្រេចលើសេចក្ដីព្រាងប្រតិទិនរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ និងឯកសារពាក់ព័ន្ធមួយចំនួន។
កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាព ទីប្រឹក្សា ប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
ប្រភពពីរដ្ឋបាលខេត្តកំពង់ឆ្នាំង៕