បិទ​​សិក្ខាសាលា​​ពិគ្រោះ​​យោបល់​​លើ​សេចក្តី​​ព្រាង​ឯក​សារ​យុទ្ធសា​ស្ត្រ​សម្រាប់​​ការ​រៀបចំ​ ​តាក់តែង​​ ផអ៣​​ ដំណាក់​​កាល​​ទី​២​ (កោះសន្តិភាព)

ភ្នំពេញ ១៥ កញ្ញា ២០១៥៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន លេខាធិការដ្ឋាននៃគណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ. អ.ប)បានចូលរួមជាគណៈអធិបតីក្នុងពិធីបិទសិក្ខាសាលា ពិគ្រោះយោបល់ លើសេចក្តីព្រាងឯកសារយុទ្ធសាស្ត្រសម្រាប់ការរៀបចំតាក់តែងផែនការ អនុវត្តរយៈពេលបីឆ្នាំ (ផអ៣…

 

ភ្នំពេញ ១៥ កញ្ញា ២០១៥៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ. អ.ប)បានចូលរួមជាគណៈអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងឯកសារយុទ្ធសាស្ត្រសម្រាប់ការរៀបចំតាក់តែង ផែនការអនុវត្តរយៈពេលបីឆ្នាំ (ផអ៣) ដំណាក់កាលទី២ កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤នៅសណ្ឋាគារភ្នំពេញ ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ. អ.ប)បានមានប្រសាសន៍ថា  សិក្ខាសាលានាពេលនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការអនុវត្តកិច្ច ដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។

ការអនុវត្តផែនការអនុវត្តរយៈពេល៣ឆ្នាំ (ផអ៣) ដំណាក់កាលទី១ កន្លងមកពិតជាបានជម្រុញឲ្យកិច្ចដំណើរការកំណែទម្រង់របស់យើងវិវឌ្ឍន៍ទៅ មុខជាលំដាប់ស្របតាមឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល និងស្របតាមយុទ្ធសាស្ត្រនិងចំណុចដៅដែលបានកំណត់នៅតាមដំណាក់កាលនីមួយៗនៃ កម្មវិធីជាតិរយៈពេល១០ឆ្នាំ ។

ដកស្រង់ចេញពីគេហទំព័រ កោះសន្តិភាព http://kohsantepheapdaily.com.kh/article/104984.html

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់