​ម​នី្ទ​រ​មុខងារសាធារណៈ ខេត្តកោះកុង ប្រជុំ​ផ្សព្វផ្សាយ សេច​កី្ត​ប្រកា​សលេខ ១៩៧៩ បស​.​នក

កោះកុង ២៧ សីហា ២០១៤៖ ដើម្បីឲ្យមន្រី្តរាជការ នៅក្នុងខេត្ត បានយល់ពីតួនាទី និងភារកិច្ច របស់ក្រសួងមុខងារសាធាណៈ ដែលទើបនឹងបង្កើតថី្ម មនី្ទរមុខងារសាធារណៈខេត្ត បានរៀបចំ កិច្ចប្រជុំផ្សព្វផ្សាយមួយ កាលពីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ នៅសាលប្រជុំ សាខាកាកបាទក្រហមខេត្ត ដោយមានការចូលរួម ពីសំណាក់ លោក ជុក មុន្នី អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងលោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង។

ដោយ: សិលា CEN (ថ្ងៃទី 27 សីហា 2014, ម៉ោង 09:29:AM)

http://tinyurl.com/n34pntv

កោះកុង ២៧ សីហា ២០១៤៖ ដើម្បីឲ្យមន្រី្តរាជការ នៅក្នុងខេត្ត បានយល់ពីតួនាទី និងភារកិច្ចរបស់ ក្រសួងមុខងារសាធាណៈ ដែលទើបនឹងបង្កើតថី្ម មនី្ទរមុខងារសាធារណៈខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយមួយ កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ នៅសាលប្រជុំសាខា កាកបាទក្រហមខេត្ត ដោយមានការចូលរួម ពីសំណាក់លោក ជុក មុន្នី អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងលោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង។
   
លោក ស្រេង ហុង ប្រធានមនី្ទរមុខងារសាធារណៈខេត្ត បានឲ្យដឹងថា កិច្ចប្រជុំផ្សព្វផ្សាយនេះ គឺមានគោលបំណង ឲ្យមន្រី្តរាជការទូទាំងខេត្ត បានស្វែងយល់ពីលិខិតបទដ្ឋាន គតិយុត្តថី្មៗ បន្ថែមទៀត ពិសេសយល់ដឹងពីទំហំការងារ ការទំនាក់ទំនង របស់មនី្ទរមុខងារសាធារណៈ លើការគ្រប់គ្រង មន្រី្តរាជការស៊ីវិល ការប្រែប្រួលស្ថានភាព របស់មន្រី្តពាក់ព័ន្ធ ការរៀបចំបៀវត្ស ជូនមន្រី្តរាជការ មន្រី្តជាប់កិច្ចសន្យា និងមន្រី្តអណ្តែត។
   
ចំណែកលោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង បានថ្លែងថា សព្វថ្ងៃ រដ្ឋបាលខេត្តកោះកុង ត្រូវបានបែងចែក ក្រុងចំនួន១ មានសង្កាត់ចំនួន៣ និងស្រុកចំនួន៦ មានឃុំចំនួន២៦ ហើយចែកចេញជាភូមិ ចំនួន១១៧។

លោកអភិបាលរងខេត្ត បានថ្លែងបន្តថា គិតត្រឹមឆ្នាំ២០១៣ នៅទូទាំងខេត្ត មានចំនួនមនុស្សសរុប ១២៦.៣៥១ នាក់ ក្នុងនោះមានស្រី ៦៣.១១០ នាក់ និងមានមន្រី្តរាជការស៊ីវិលសរុបចំនួន ២.១០៣ នាក់។ លោកបានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ ក្រសួងមហាផ្ទៃ បានផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនុស្ស និងផ្តល់សេវារដ្ឋបាល នៅថ្នាក់ក្រោមជាតិ រួមមាន ១) សេចក្តីណែនាំ សី្តពីការរៀបចំ លក្ខខណ្ឌការងារ សំរាប់មន្រី្ត បុគ្គលិករដ្ឋបាលខេត្ត ក្រុង ស្រុក។ ២) សេចកី្តណែនាំ សី្តពីនីតិវិធីតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់ភារកិច្ច មន្រី្តរាជការស៊ីវិល ដែលបំពេញការងារ នៅថ្នាក់ក្រោមជាតិ។ ៣) ប្រកាសអន្តរក្រសួង សី្តពីការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ៤) ប្រកាសអន្តរក្រសួង ស្តីពីការផ្តល់នូវការលើកទឹកចិត្ត ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង៥) សេចកី្តណែនាំ សី្តពីការផ្តល់រង្វាន់ និងលើកទឹកចិត្ត ដល់ថ្នាក់ក្រោមជាតិ។
   
ក្នុងឱកាសនោះដែរ លោក ស សាម៉ីឌី ទីប្រឹក្សាក្រសួង បានឡើងធើ្វបទបង្ហាញពីប្រវត្តិ និងការប្រព្រឹត្តទៅ របស់ក្រសួងមុខងារសាធារណៈ និងលោក ជុក មន្នី អនុរដ្ឋលេខា ធិការ បានឡើងមានមតិ សំណេះសំណាល និងឆើ្លយនូវសំណួរ របស់អ្នកចូលរួម៕V/S

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់