តែងតាំង​ជា​អភិបាល​រង​ខេត្ត​កោះកុង​ថ្មី​ ជា​ស្ត្រី​ជំនួស​អភិបាល​រង​ចាស់​ដែល​ត្រូវ​ចូល​និវត្តន៍​

កោះកុង ៩ ឧសភា ២០១៦៖ លោកស្រី មិថុនា ភូថង មានឋានន្តរស័ក្កិ ថ្នាក់លេខ៤ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះ ត្រូវបានតែងតាំង ជាអភិបាលរងខេត្តកោះកុង ជំនួសលោកស្រី អេង គឹមនាង ដែលត្រូវចូលនិវត្តន៍។

កោះកុង ៩ ឧសភា ២០១៦៖ លោកស្រី មិថុនា ភូថង មានឋានន្តរស័ក្កិ ថ្នាក់លេខ៤ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះ ត្រូវបានតែងតាំង ជាអភិបាលរងខេត្តកោះកុង ជំនួសលោកស្រី អេង គឹមនាង ដែលត្រូវចូលនិវត្តន៍។

 

ពិធីប្រកាសតែងតាំងមុខតំណែងថ្មីនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពីអភិបាលខេត្តកោះកុង ព្រមទាំងមន្ត្រីរាជការជាច្រើនរូបទៀត។

 

លោកស្រី មិថុនា ភូថង ដែលទើបប្រកាសតែងតាំងជាអភិបាលរង ខេត្តកោះកុងថ្មី បានប្តេជ្ញាចិត្តថា លោកស្រីនឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីរាជរដ្ឋាភិបាល ដើម្បីប្រជាពលរដ្ឋ ជាពិសេសរឹតចំណង សាមគ្គីភាពជាមួយប្រជាពលរដ្ឋដោយមិនប្រកាន់នូវពូជសាសន៍ ឬនិន្នាការនយោបាយណាមួយឡើយ ព្រោះនេះជាតួនាទីដែលរាជរដ្ឋាភិបាលប្រគល់ជូន។

 

លោកស្រីបន្តទៀតថានឹងរក្សានូវស្ថានភាពផ្ទៃក្នុង ចេះស្រលាញ់គ្នា សាមគ្គីគ្នា ដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋ ជាពិសេសលោកស្រី និងខិតខំបង្កើនធនធានមនុស្សឲ្យបានច្រើនស្របតាមស្មារតី អនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលបានប្រគល់ជូន។

 

ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានធ្វើការផ្ដាំផ្ញើដល់អភិបាលរងខេត្តទើបតែងតាំងថា និងមន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅលើការងារដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ត្រូវចេះរួមសហការគ្នា ត្រូវខិតខំ ក្នុងការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៥ នៃរដ្ឋសភាដោយជំរុញការអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងការអភិវឌ្ឍន៍គ្រប់មូលដ្ឋាន ការផ្ដល់សេវាសាធារណៈ ជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមជាតិរបស់យើង៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអំពិល

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់