ពលករ​ខ្មែរ​ដែល​កំពុង​ស្នាក់នៅ​ ធ្វើការ​មិន​ស្របច្បាប់​នៅ​ប្រទេស​ថៃ​ សូម​ទៅ​រក​មណ្ឌល​ច្រក​ចេញចូល​តែ​មួយ​តាម​ខេត្ត​ថៃ​ដែល​ខ្លួន​រស់​នៅ

ភ្នំពេញ ១៨ កក្កដា ២០១៤ ៖ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅ ព្រះរាជាណាចក្រថៃ បានជូនដំណឹងដល់បងប្អូន ពលករកម្ពុជាទាំងអស់ ដែលកំពុងស្នាក់នៅធ្វើការ មិនស្របច្បាប់ក្នុងប្រទេសថៃ សូមទៅចុះបញ្ជីនៅ « មជ្ឈមណ្ឌលច្រកចេញចូលតែមួយ » នៅតាមបណ្តាខេត្តថៃ ដែលខ្លួនកំពុងស្នាក់នៅ ដើម្បីធានាភាពស្របច្បាប់របស់ខ្លួននោះ។

យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ ចុះថ្ងៃទី១០ ខែកក្កដា

ឆ្នាំ២០១៤ បាននិយាយថា ចំពោះបងប្អូនពលករកម្ពុជាណា ដែលមានលិខិតឆ្លងដែនរួចហើយ ក្រោយពីបានចុះបញ្ជីនៅ « មជ្ឈមណ្ឌល

ច្រកចេញចូលតែមួយ » ត្រូវបន្តដាក់ពាក្យសុំទិដ្ឋាការស្នាក់នៅ និងប័ណ្ណការងារ អចិន្ត្រៃយ៍នៅថៃ ចំពោះបងប្អូនពលករកម្ពុជាណា ដែលពុំមាន

លិខិតឆ្លងដែន ក្រោយពី បានចុះបញ្ជីនៅ « មជ្ឈមណ្ឌលច្រកចេញចូលតែមួយ » រួចហើយត្រូវសុំលិខិតឆ្លងដែន ពីអាជ្ញាធរកម្ពុជា។

ក្រោយពីបានលិខិតឆ្លងដែនហើយ ត្រូវបន្តដាក់ពាក្យសុំទិដ្ឋាការស្នាក់នៅនិងប័ណ្ណការងារអចិន្ត្រៃយ៍នៅថៃ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា ក្រសួងមហាផ្ទៃកម្ពុជានឹងរៀបចំធ្វើលិខិតឆ្លងដែន នៅទីតាំងចំនួន៤ នៅក្នុងព្រះរាជាណាចក្រកម្ពុជា

គឺនៅប៉ោយប៉ែត ប៉ៃលិន ចាំយាម និងអូរ ស្មាច់។ ក្នុងករណីជនណាម្នាក់រារាំងបងប្អូនពលករមិនឲ្យទៅចុះឈ្មោះ ឬមានចម្ងល់ ផ្សេងៗសូមប្រញាប់

ទាក់ទងមកស្ថានឯកអគ្គរាជទូតកម្ពុជា តាមរយៈលេខទូរស័ព្ទ ០៩៨ ៤០៤ ១៥ ៥០ , ០៨២ ៧៩៩ ០០ ០៧ , ០៨១ ៤៤១ ៩៨ ៧២៕

អត្ថបទដកស្រង់ចេញពីគេហទំព័រក្រសួងមហាផ្ទៃ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់