ភ្នំពេញ​ប៉ុស្តិ៍៖ របាយការណ៍​ចុង​ក្រោយ​ថា​ការ​អភិវឌ្ឍ​នៅ​ខណ្ឌ​សែន​សុខ​កំពុង​នាំ​មុខ​ទួល​គោក

ភ្នំពេញ ១៨ សីហា ២០១៦៖ របាយការណ៍ចុងក្រោយអំពីទីផ្សារអចលនទ្រព្យនៅក្រុងភ្នំពេញ ពីក្រុមហ៊ុន Vtrust Appraisal បានបង្ហាញថា ការអភិវឌ្ឍនៅខណ្ឌសែនសុខ កំពុងកើនឡើងប្រកិតគ្នានឹងខណ្ឌទួលគោកហើយ ចំណែកឯតម្លៃដីក៏មានការកើនឡើងផងដែរ។

ភ្នំពេញ ១៨ សីហា ២០១៦៖ របាយការណ៍ចុងក្រោយអំពីទីផ្សារអចលនទ្រព្យនៅក្រុងភ្នំពេញ ពីក្រុមហ៊ុន Vtrust Appraisal បានបង្ហាញថា ការអភិវឌ្ឍនៅខណ្ឌសែនសុខ កំពុងកើនឡើងប្រកិតគ្នានឹងខណ្ឌទួលគោកហើយ ចំណែកឯតម្លៃដីក៏មានការកើនឡើងផងដែរ។

 

របាយការណ៍របស់ Vtrust និយាយថា ខណ្ឌទាំង២ដែលស្ថិតនៅភូមិភាគខាងជើងឆៀងខាងលិចនៃរាជធានីភ្នំពេញ កំពុងតែមានសន្ទុះកើនឡើងលើគម្រោងអគារពាណិជ្ជកម្ម និងអគារលំនៅឋានផងដែរ។

 

ក្រុមហ៊ុន Vtrust បានហៅសន្ទុះបោះជំហានទៅមុខរបស់ខណ្ឌសែនសុខ ដែលស្ថិតនៅតំបន់ជាយក្រុងនេះថា ជាការផ្លាស់ប្តូរនៅក្នុងផ្នែកអភិវឌ្ឍន៍ ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារលំនៅឋានចម្រុះផងដែរ ដែលមានដូចជាអគារខ្ពស់ៗ និងកំណើនតម្លៃដីកាលពីរយៈពេល ៣ឆ្នាំកន្លងទៅ។

 

របាយការណ៍នេះបានសរសេរថា ៖ «ការរីកចម្រើនលូតលាស់នេះនឹងបន្តទៅមុខទៀត ដែលវិនិយោគិនបានមើលឃើញនូវចំណុចវិជ្ជមានក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ»។

 

កាលពីចុងឆ្នាំ២០១៣ តម្លៃដីនៅក្នុងខណ្ឌសែនសុខ មានតម្លៃ ៣៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នៅត្រឹមឆមាសដំបូងនៃឆ្នាំនេះ តម្លៃដីបានហក់ឡើងដល់៦៩០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលជាកំណើនរហូតដល់ទៅ២៧ភាគរយក្នុងមួយឆ្នាំៗចាប់ពីឆ្នាំ២០១៣រហូតមក។

 

របាយការណ៍នេះបានលើកឡើងថា កាលពីមួយទសវត្សរ៍មុន តំបន់ជាយក្រុងនៅភាគខាងជើងនៃខណ្ឌទួលគោក គឺជាតំបន់គោលដៅដ៏សំខាន់សម្រាប់ការវិនិយោគលើគម្រោងលំនៅឋានក្រៅពីតំបន់កណ្តាលក្រុងភ្នំពេញ ដោយសារតែទំហំដីទំនេរដ៏ធំ និងបណ្តាញផ្លូវថ្នល់ងាយស្រួលទៅកាន់តំបន់នៅកណ្តាលទីក្រុង។

 

កត្តានេះបានធ្វើឲ្យតម្លៃដីកើនឡើងក្នុងខណ្ឌនេះ ដែលជាមធ្យមគឺមានតម្លៃ១១០០ដុល្លារក្នុងមួយម៉ែត្រការ៉េនៅក្នុងឆ្នាំ២០០៥ ហើយឡើងរហូតដល់ទៅ ២៥៣០ដុល្លារក្នុងមួយម៉ែត្រគិតត្រឹមត្រី មាសទី១នៃឆ្នាំនេះ។

 

ទោះបីជាយ៉ាងនេះក្តី របាយការណ៍នេះ ក៏បានបញ្ជាក់ថា ផ្នែកជាច្រើនទៀតក្នុងខណ្ឌទួលគោកនេះហាក់បីដូចជាលែងឡើងថ្លៃជាងនេះទៀតហើយ «ដោយសារតែបច្ចុប្បន្ននេះ គម្រោងវិនិយោគ និងស្ថានភាពឱកាស ដែលមានអំណោយផលហាក់ធ្លាក់ចូលទៅក្នុងខណ្ឌផ្សេងៗទៀត ដូចជានៅតាមតំបន់ជាយខណ្ឌ និងខណ្ឌដែលនៅជាប់គ្នាផ្សេងទៀតដែលមានតម្លៃទាបជាង និងមានអំណោយផលជាង»។

 

របាយការណ៍នេះក៏បង្ហើបឲ្យដឹងទៀតថា ជាមួយនឹងការប្រជែងគ្នាក្នុងការប្តូរតំបន់វិនិយោគពីចំណុចកណ្តាលទីក្រុងទៅតំបន់ជាយក្រុងវិញដើម្បីចៀសវាងការវិនិយោគលើដី ដែលកំពុងតែកើនឡើងយ៉ាងគំហុក នូវចរាចរណ៍កកស្ទះ និងតំបន់ដែលមានមនុស្សច្រើនកុះករពេកនោះប្រជាជនភាគច្រើនបានផ្លាស់ប្តូរទៅរស់នៅ និងបង្កើតជាសហគមន៍ និងក្រុងថ្មីៗបន្ថែមទៀត។

 

សំខាន់ជាងនេះទៅទៀតនោះ Vtrust ក៏បាននិយាយអំពីគម្រោងថ្មីៗ ដែលមានរួមមានទាំងគម្រោងផ្សារអ៊ីអនម៉ល ដែលត្រូវបានគ្រោងរួចរាល់ ហើយនឹងត្រូវសាងសង់នៅតំបន់ជាយក្រុងភ្នំពេញ។

 

«កត្តាទាំងនេះបានធ្វើឲ្យមានតម្រូវការដីកាន់តែច្រើនថែមទៀតនៅតំបន់នោះដែលរួមមានទាំងផ្ទះ និងដីឡូត៍ ហើយបានធ្វើឲ្យដីនៅតំបន់នេះមានតម្លៃកើនឡើងយ៉ាងរហ័សបំផុត»៕

អត្ថបទដកស្រង់ចេញពីគេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់