បើក​ការដ្ឋាន​ជួសជុល ផ្លូវ លូ ប្រឡាយ​លើ​គម្រោង​អភិវឌ្ឍន៍​ខណ្ឌ​ទួលគោក​ឆ្នាំ​២០១៥

ភ្នំពេញ ១ តុលា ២០១៥៖ ការជួសជុលផ្លូវ លូ ប្រឡាយលើគម្រោងអភិវឌ្ឍន៍ខណ្ឌទួលគោកឆ្នាំ២០១៥ បានបើកការដ្ឋានស្ថាបនាជាផ្លូវការ កាលពីព្រឹកថ្ងៃទី០១ តុលាឆ្នាំ២០១៥នេះ នៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលពិធីនេះធ្វើឡើងក្រោយអធិបតីភាពលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ដោយមានការចូលរួមពីប្រជាពលរដ្ឋជាច្រើនរូបទៀត។

ភ្នំពេញ ១ តុលា ២០១៥៖ ការជួសជុលផ្លូវ លូ ប្រឡាយលើគម្រោងអភិវឌ្ឍន៍ខណ្ឌទួលគោកឆ្នាំ២០១៥ បានបើកការដ្ឋានស្ថាបនាជាផ្លូវការកាលពីព្រឹកថ្ងៃទី០១ តុលាឆ្នាំ២០១៥នេះ នៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលពិធីនេះធ្វើឡើងក្រោយអធិបតីភាពលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ដោយមានការចូលរួមពីប្រជាពលរដ្ឋជាច្រើនរូបទៀត។

 

មន្ត្រីសាលាខណ្ឌទួលគោកបានអោយដឹងថា គម្រោងដែលត្រូវអនុវត្តក្នុងឆ្នាំ២០១៥ នៃការជួសជុល ផ្លូវ លូ ប្រឡាយនេះរួមមាន គម្រោងជួសជុលផ្លូវអ៊ុតកៅស៊ូ AC ចំនួន៤កំណាត់ផ្លូវ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ និងសង្កាត់បឹងកក់ទី២។ គម្រោងដាក់លូបង្ហូរ ទឹកស្អុយទំហំ ៨តឹក មាន៤កំណាត់ផ្លូវប្រវែង ១២៧៦ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ និងសង្កាត់បឹងកក់ទី២។

 

គម្រោងដាក់លូ បង្ហូរទឹកស្អុយទំហំ ៦តឹកមានចំនួន៦កំណាត់ផ្លូវ មានប្រវែង១២៣១ម៉ែត្រ ស្ថិតក្នុង ស្ថិតសង្កាត់បឹងកក់ទី១ និងសង្កាត់បឹងកក់ទី២ ទឹកល្អក់ទី១ ទឹកល្អក់ទី២ និងសង្កាត់បឹងសាឡាង។ គម្រោងជួសជុល លូអណ្តូងលូ មានចំនួន០៨កំណាត់ផ្លូវ ប្រវែង៧៩៥៦ម៉ែត្រ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ផ្សារដើមគរ បឹងសាឡាងនិងសង្កាត់បឹងកក់ទី១។

 

ក្នុងឱកាសនោះ លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានមានប្រសាសន៍លើកឡើងថា នៅក្នុងមូលដ្ឋានខណ្ឌទួលគោកនេះមានប្រជាពលរដ្ឋរស់នៅប្រមាណ១៤ម៉ឺននាក់ មានន័យថា ចំនួនមនុស្សនិងយានយន្តចេះតែមានការកើនឡើងមិនឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែផ្លូវមិនបានកើនឡើងឬពង្រីកនោះទេ ដែលធ្វើអោយបញ្ហាចរាចរត្រូវបានប្រឈមយ៉ាងខ្លាំង ដែលតម្រូវអោយយើងរួមគ្នាដើម្បីដោះស្រាយ ក្នុងនោះដើម្បីដោះស្រាយលើបញ្ហានេះរាជរដ្ឋាភិបាលក៏ដូចជាសាលារាជធានីភ្នំពេញបានកសាងផ្លូវក្រោមដីនិងស្ពានអាកាសជាច្រើនកន្លែងផងដែរ។

 

លោកបន្តថា ផ្លូវក្រោមដី និងស្ពានអាកាសតិចណូគ្រោងនឹងបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃ៧មករា ឆ្នាំ២០១៦ខាង មុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដាក់អោយប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ កាត់បន្ថយការកកស្ទះចរាចរ ដែលតែងតែកើតមានឡើងជាប្រចាំនោះ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័របាយ័ន

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់