លោក​ធុយ សា​ខន ធ្វើ​អភិបាល​ខណ្ឌ​ឫស្សីកែវ​, លោក​ឃ្លាំង ហួត​ធ្វើ​អភិបាលខណ្ឌ​ជ្រោយចង្វារ

ភ្នំពេញ ១០ មិថុនា ២០១៤៖ នៅព្រឹកថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៤ នាសាលាខណ្ឌឫស្សីកែវ មានប្រារព្ធពិធីប្រកាសតែងតាំងគណៈអភិបាលខណ្ឌឫស្សីកែវ  រីឯខណ្ឌជ្រោយចង្វារក៏ប្រកាសជួរអភិបាលរបស់ខ្លួនផងដែរ នៅភោជនីយដ្ឋានបឹងមាស។

ដោយៈ វិសាល (CEN, ៩ មិថុនា ២០១៤)

ភ្នំពេញ ១០ មិថុនា ២០១៤៖ នៅព្រឹកថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៤ នាសាលាខណ្ឌឫស្សីកែវ មានប្រារព្ធពិធីប្រកាសតែងតាំងគណៈអភិបាលខណ្ឌឫស្សីកែវ  រីឯខណ្ឌជ្រោយចង្វារក៏ប្រកាសជួរអភិបាលរបស់ខ្លួនផងដែរ នៅភោជនីយដ្ឋានបឹងមាស ។

ខណ្ឌឫស្សីកែវតំណែងជាអភិបាលថ្មី គឺលោក ធុយ សាខន ដែលជាអតីតអភិបាលរងខណ្ឌឫស្សីកែវ ដែលឡើងមកកាន់តំណែងជាអភិបាលខណ្ឌឫស្សីកែវជំនួសលោក ឃ្លាំង ហួត ។

ចំណែកឯខណ្ឌជ្រោយចង្វារថ្មី ដែលបំបែកពីខណ្ឌឫស្សីកែវនោះ តំណែងជាអភិបាលខណ្ឌ គឺលោក ឃ្លាំង ហួត ជាអតីតអភិបាលខណ្ឌឫស្សីកែវ។

ក្នុងឱកាសនោះ ក៏មានការប្រកាសក្រុមប្រឹក្សាខណ្ឌនីមួយៗ ដោយខណ្ឌឬស្សីកែវមានប្រធានក្រុមប្រឹក្សា និងសមាជិកទាំងអស់១៨រូប មានអភិបាលរងខណ្ឌចំនួន៤នាក់  ចំណែកខណ្ឌជ្រោយចង្វា មានប្រធានក្រុមប្រឹក្សា និងសមាជិកទាំងអស់១៥រូប មានអភិបាលរងខណ្ឌចំនួន៤នាក់ដែរ ។

គួរបញ្ជាក់ផងដែរថា ខណ្ឌឫស្សីកែវពីមុនមានចំនួន១១សង្កាត់ ដែលមានទឹកដីនៅតាមបណ្តោយដងទន្លេសាប ដែល៦សង្កាត់នៅប៉ែកខាងលិចទន្លេសាប និង៥សង្កាត់នៅប៉ែកខាងកើតទន្លេសាប ។រាជរដ្ឋាភិបាលបានបំបែកខណ្ឌឫស្សីកែវជា២ គឺ៥សង្កាត់ខាងកើតទន្លេសាបជារបស់ខណ្ឌជ្រោយចង្វារដែលទើបនឹងបង្កើតថ្មី ទី១.សង្កាត់ជ្រោយចង្វារ ទី២.សង្កាត់ព្រែកលៀបទី៣.សង្កាត់ព្រែកតាសេក ទី៤.សង្កាត់បាក់ខែង នឹងទី៥.សង្កាត់កោះដាច់ ។ រីឯ៦សង្កាត់សម្រាប់ខណ្ឌឫស្សីកែវ រួមមានទី១.សង្កាត់ទួលសង្កែ ទី២.សង្កាត់ឫស្សីកែវ ទី៣.សង្កាត់គីឡូម៉ែត្រលេខ៦ ទី៤.សង្កាត់ច្រាំងចំរេះទី២ទី៥.សង្កាត់ច្រាំងចំរេះទី១និង ទី៦សង្កាត់ស្វាយប៉ាក៕T 

 

ដកស្រង់ចេញពីគេហទំព័រ CEN

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់