ខណ្ឌ​មានជ័យ បើក​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​១ អាណត្តិ​ទី​២

ភ្នំពេញ ២៣ មិថុនា ២០១៤៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤ នៅសាលាខណ្ឌមានជ័យថ្មី  ក្រុមប្រឹក្សាខណ្ឌ បានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួនក្នុងអាណត្តិទី២ បន្ទាប់ពីប្រកាស ចូលកាន់តំណែងរយ:ពេលប្រមាណជាង២សប្ដាហ៍កន្លងមកនេះ ក្រោមវត្តមានលោកអែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកពេជ្រ កែវមុនី អភិបាលនៃគណ:អភិបាលខណ្ឌមានជ័យ ។

 

ភ្នំពេញ ២៣ មិថុនា ២០១៤៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤ នៅសាលាខណ្ឌមានជ័យថ្មី  ក្រុមប្រឹក្សាខណ្ឌ បានបើកកិច្ចប្រជុំលើកដំបូង

របស់ខ្លួនក្នុងអាណត្តិទី២ បន្ទាប់ពីប្រកាស ចូលកាន់តំណែងរយ:ពេលប្រមាណជាង២សប្ដាហ៍កន្លងមកនេះ ក្រោមវត្តមានលោកអែម សុខលាង

ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកពេជ្រ កែវមុនី អភិបាលនៃគណ:អភិបាលខណ្ឌមានជ័យ ។

 

ក្នុងកិច្ចប្រជុំលើកដំបូងនេះ លោកអែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌ បានបញ្ជាក់ថា កិច្ចប្រជុំបានលើកយកបញ្ហាសំខាន់ៗចំនួន៣ គឺរបាយការណ៍

លទ្ធផលនៃការអនុវត្តន៍ការងាររដ្ឋបាលខណ្ឌ ក្នុងអាណត្តិទី១ របស់ក្រុមប្រឹក្សាខណ្ឌ និងការងារនៅសេសសល់ ទិសដៅការងាររយ:ពេល៣ខែ ដែល

បានអនុម័តដោយក្រុមប្រឹក្សាអាណត្តិទី១ និងត្រូវអនុវត្តបន្ត។

 

ការផ្សព្វផ្សាយសេចក្ដីណែនាំលេខ០១៥ សណន របស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូបទបញ្ជាផ្ទៃក្នុងរបស់

ក្រុមប្រឹក្សា។ ការផ្ដួចផ្ដើមសេចក្ដីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខណ្ឌអាណត្តិទី២ សម្រាប់រយ:ពេល១២ខែចាប់ពីកិច្ច ប្រជុំសាមញ្ញ

លើកទី២។

 

លោក ពេជ្រ កែវមុនី បានលើកឡើងថា ខណ្ឌមិនទាន់មានធនធានមនុស្សគ្រប់គ្រាន់នៅឡើយ ដោយឡែកកម្លាំងនគរបាលយើងមាននៅតាមប៉ុស្តិ៍

ប៉ុន្តែថ្នាក់ខណ្ឌ ទាំងកម្លាំងនគរបាល ទាំងកម្លាំងអាវុធហត្ថ ក៏យើងមិនទាន់មានដែរ នៅចំពោះមុខនេះខណ្ឌនឹងខិតខំជំរុញនិងរៀបចំឲ្យបានឆាប់។

លោក ពេជ្រ កែវមុនី បានបញ្ជាក់ថាក្នុងនាមអាជ្ញាធរ ការងារអាទិភាពដំបូងបំផុតគឺសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ សាធារណ:ក្នុងមូលដ្ឋានដូចនេះតាមសង្កាត់នីមួយៗ ត្រូវពង្រឹងសន្តិសុខ តាមគោលការណ៍ភូមិ សង្កាត់មានសុវត្ថិភាពអោយបានជាប់ជាប្រចាំ។

 

ក្នុងកិច្ចប្រជុំនេះដែរលោក ពេជ្រ កែវមុនី អភិបាលខណ្ឌ មានជ័យបានបង្ហាញសមាសភាពអភិបាលរងទទួលបន្ទុកតាមតួនាទីរៀងៗខ្លួនជូនដល់

ក្រុមប្រឹក្សាខណ្ឌផងដែរ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិលចេញផ្សាយថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់