ក្រុមប្រឹក្សា​ខណ្ឌ​ដូនពេញ បើក​កិច្ច​ប្រជុំ​លើក​ទី​អាណត្តិទី២

ភ្នំពេញ ២៦ មិថុនា ២០១៤៖  ក្រុមប្រឹក្សាខណ្ឌដូនពេញ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤នេះ បានបើកកិច្ចប្រជុំជាលើកទី១របស់ខ្លួនបន្ទាប់បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខណ្ឌ ស្រុក ខេត្ត រាជធានី រួចមក ប្រកបដោយតម្លាភាព និងយុត្តិធម៌នោះ និងមានការទទួលស្គាល់…

 

ភ្នំពេញ ២៦ មិថុនា ២០១៤៖  ក្រុមប្រឹក្សាខណ្ឌដូនពេញ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤នេះ បានបើកកិច្ចប្រជុំជាលើកទី១ របស់ខ្លួន

បន្ទាប់ពីបានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខណ្ឌ ស្រុក ខេត្ត រាជធានី រួចមក ប្រកបដោយតម្លាភាព និងយុត្តិធម៌នោះ និងមានការទទួលស្គាល់

ពីគណបក្សប្រឆាំងនិងអង្គការសង្គមស៊ីមួយចំនួន។

 

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌ

និងមានការចូលរួមពីមន្ត្រីការិយាល័យជុំវិញ ខណ្ឌ មន្ត្រីពាក់ព័ន្ធ និងចៅ សង្កាត់គ្រប់ទាំង១១សង្កាត់ផងដែរ។

 

ក្នុងកិច្ចប្រជុំនោះ ប្រធានក្រុមប្រឹក្សាខណ្ឌ បានលើកឡើងថា សាលាខណ្ឌដូនពេញក៏ដូចជាបណ្ដាខណ្ឌផ្សេងៗទៀតដែរ គឺបានចូលរួមចំណែក

យ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ហើយរដ្ឋបាល

សាលាខណ្ឌ នឹងខិតខំអនុវត្តន៍នូវកំណែទំរង់និង ដំណើរការការិយាល័យច្រកចេញចូលតែមួយ យ៉ាងសកម្មដោយធ្វើយ៉ាងណា ផ្ដល់សេវាសាធារណៈ

ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានលឿន និងប្រកបដោយតម្លាភាពដើម្បីឲ្យពួកគាត់ទទួលបានទំនុកចិត្តខ្ពស់ពីយើង។

 

លោក ហែម អាន បានមានប្រសាសន៍ថា នេះគឺជាលើកដំបូងនៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ខណ្ឌដូនពេញយើងបន្ទាប់ពីបានបោះឆ្នោត

ក្រុមប្រឹក្សា ស្រុក ខណ្ឌា ខេត្ត ក្រុងប្រកបដោយតម្លាភាពនោះ ដូច្នេះយើងត្រូវតែរិះរកគន្លឹះសំខាន់យកពិភាក្សា និងដោះស្រាយគ្នាដើម្បីឲ្យកិច្ចការងារ

មួយចំនួនប្រកបទៅដោយរលូននោះ។ 

 

អភិបាលខណ្ឌដូនពេញ លោកគួច ចំរើន បានថ្លែងឱ្យដឹងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៤ខាងមុខនេះ លោកនឹងកោះអញ្ជើញម្ចាស់ទីតាំងកុងស៊ី

និងក្លឹបឌីស្កូ ដែល មានទីតាំងនៅក្នុងខណ្ឌដូនពេញទាំងអស់ មកប្រជុំពិភាក្សាក្នុងគោលបំណងរួមសហការ ទាំងអស់គ្នា ជួយរក្សាសន្ដិសុខ

សណ្ដាប់ធ្នាប់ ហើយជាពិសេសនោះ ត្រូវគោរពតាមការណែនាំ របស់អាជ្ញាធរ ក្នុងការបើកអាជីវកម្មរបស់ខ្លួន។

 

លោក គួច ចំរើន ក៏បានជំរុញឱ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវចូលរួមពង្រឹង សន្ដិសុខសណ្ដាប់ធ្នាប់ នៅក្នុងខណ្ឌ ជាពិសេសទីតាំងទាំងឡាយណា

ដែលលួចបើកនិងបង្កប់ល្បែងខុសច្បាប់ ដែលកត្ដាទាំងនោះនាំឱ្យកើតមានបទល្មើស៕ 

អត្ថបទដកស្រង់ចេញពីគេហទំព័រព័ត៌មានកម្ពុជាទាន់ហេតុការណ៍

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់