កិច្ច​ប្រជុំ​ផ្ទៃក្នុង​បើក​ទូលាយ​របស់​រដ្ឋបាល​ខេត្ត​កែប

កែប ១ កញ្ញា ២០១៤៖ កិច្ចប្រជុំផ្ទៃក្នុងបើកទូលាយដើម្បីត្រួតពិនិត្យវាយតម្លៃសកម្មភាព ការងារគ្រប់ផ្នែកក្នុងរយៈពេល១ឆ្នាំនៃការធ្វើកំណែទម្រង់ធៀបនិង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ ក្នុងសាលាខេត្តកែប ក្រោមអធិបតីភាពឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប។

កែប ១ កញ្ញា ២០១៤៖ កិច្ចប្រជុំផ្ទៃក្នុងបើកទូលាយដើម្បីត្រួតពិនិត្យវាយតម្លៃសកម្មភាព ការងារគ្រប់ផ្នែកក្នុងរយៈពេល១ឆ្នាំនៃការធ្វើ

កំណែទម្រង់ធៀបនិង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៩

ខែសីហា ឆ្នាំ២០១៤ ក្នុងសាលាខេត្តកែប ក្រោមអធិបតីភាពឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម កែន សត្ថា អភិបាលនៃ

គណៈអភិបាលខេត្តកែប។

 

ចូលរួមក្នុងឱកាសនោះក៏មានឯកឧត្តមអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយរងទីចាត់ការចំណុះសាលាខេត្ត

លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង

ស្រុកសរុបជាង២៩១នាក់។

 

មានប្រសាសន៍ បើកអង្គប្រជុំ ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប បានលើកឡើងថា ក្នុងរយៈពេល១ឆ្នាំបន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញ

នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ

បានចូលរួមយ៉ាងសកម្មក្នុងការកែទម្រង់ស៊ីជំរៅ អនុវត្តន៍តាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដែលមាន

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ កត្តាសំខាន់សំដៅបន្តពង្រឹងការថែរក្សា សណ្តាប់ធ្នាប់សន្តិសុខនយោបាយ

ក្នុងសង្គមនិងកិច្ចដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បន្តពង្រឹងគោលការណ៍នីតិរដ្ឋ លើកកម្ពស់ការគោរពសិទ្ធិមនុស្សជំរុញ

កំណើនសេដ្ឋកិច្ចបន្តបង្កើតការងារ និងធានាបាននូវប្រសិទ្ធភាពនៃស្ថាប័នសាធារណៈ។

 

ឯកឧត្តមអភិបាលសង្កាត់ធ្ងន់ៗថា រយៈពេលមួយឆ្នាំនេះ ទោះបីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់អង្គភាពជុំវិញខេត្ត បានចូលរួមយ៉ាងសកម្ម

ធ្វើការកំណែទម្រង់ស៊ីជម្រៅនេះ និងទទួលបានលទ្ធផលល្អក៏ដោយ តែសូមអោយចូលរួមអនុវត្តន៍ទាំងអស់គ្នាបន្តទៀត។

 

ឯកឧត្តមបានជំរុញអោយអាជ្ញាធរគ្រប់ជាន់ថ្នាក់ អង្គភាពជុំវិញខេត្ត លើកការពិភាក្សានៅចំណុចខ្វះខាត និងបញ្ហាប្រឈមជាច្រើន ដូចជា

បញ្ហាគ្រឿងញៀន បទល្មើសព្រៃឈើ ទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ បញ្ហាបរិស្ថាន ពង្រឹងគុណភាពអប់រំ សេវាសុខាភិបាល បញ្ហាសំរាម

ជាពិសេសជំរុញការងារបង្កបង្កើនផលរបស់ប្រជាកសិករជាដើម។

 

ជាចុងបញ្ចប់ ឯកឧត្តមក៏បានស្នើរអោយ ឯកឧត្តម លោកជំទាវ លោក លោកស្រីចូលរួមផ្តល់មតិយោបល់ដោយផ្តោតសំខាន់នូវចំណុច

មួយចំនួនដូចជាៈ

 

១. រកវិធីសាស្ត្រដែលអាចឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព បានកាន់តែប្រសើរឡើង

២. ការផ្តល់សេវាជូនប្រជាពលរដ្ឋ របស់មន្ត្រីគ្រប់ថ្នាក់ និងគ្រប់ផ្នែក

៣. ពិភាក្សា ឆ្លុះបញ្ចាំងពីចំណុចខ្លាំង ខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនានា លើរបាយការណ៍ដែលលោកនាយករដ្ឋបាល

សាលាខេត្តបានអានរួចហើយនេះ ឲ្យបានផុលផុស ដើម្បីបំពេញបន្ថែមក្នុងផែនការសកម្មភាពសម្រាប់យកទៅបន្តរអនុវត្តបន្ត ឲ្យទទួលបានជោគជ័យ បន្ថែមទៀត៕

ដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តកែប៖ http://www.kep.cambodia.gov.kh/index.php/en/news/62-2014-08-29-09-55-08

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់