ឯកឧត្ដម កែន សត្ថា អញ្ជើញ​បើក​វិញ្ញាសា​ប្រឡង​សញ្ញា​ប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៣​-២០១៤

កែប ៥ សីហា ២០១៤៖ ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តម កែន សត្ថា អភិបាល ខេត្តកែប បានដឹកនាំមន្ត្រីជំនាញ អញ្ជើញបើកវិញ្ញាសា ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និង បំពេញវិជ្ជា ឆ្នាំសិក្សា ២០១៣-២០១៤ នៅ សាលាអនុវិទ្យាល័យ ហ៊ុន សែន កែប ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប។ 

អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តកែប

អាសយដ្ឋាន៖ http://www.kep.cambodia.gov.kh/index.php/en/news/55-2014-08-05-06-40-46

 

កែប ៥ សីហា ២០១៤៖ ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប បានដឹកនាំមន្ត្រីជំនាញ អញ្ជើញបើកវិញ្ញាសា

ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និង បំពេញវិជ្ជា ឆ្នាំសិក្សា ២០១៣-២០១៤ នៅ សាលាអនុវិទ្យាល័យ ហ៊ុន សែន កែប

ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប។ 

 

ក្នុងពេលបើកវិញ្ញាសានោះក៏មានការចូលរួមពីសំណាក់គណៈមេប្រយោគគ្រប់លំដាប់ថ្នាក់ ព្រមទាំង អ្នកសង្គេតការណ៍ស្ម័គ្រចិត្ត ផងដែរ។

វិញ្ញាសារសម្រាប់ការប្រឡងនៅព្រឹកថ្ងៃដំបូងនេះ គឺមាន គីមីវិទ្យា និង ជីវៈវិទ្យា ។

 

គួរបញ្ជាក់ថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និង បំពេញវិជ្ជាឆ្នាំសិក្សា ២០១២-២០១៣ កន្លងទៅខេត្តកែប

មានមណ្ឌលប្រឡងចំនួន០២មណ្ឌល គឺផ្នែកវិទ្យាសាស្ត្រ០១ មណ្ឌល និង ផ្នែកវិទ្យាសាស្ត្រសង្គម ០១មណ្ឌល ដែលមាន១៥បន្ទប់ មានបេក្ខជន

ចំនួន៣៦១នាក់ (ស្រី១៧១នាក់) ក្នុងនោះ បេក្ខជនស្វ័យរិនមានចំនួន៣១នាក់ (ស្រី១៥នាក់) ហើយបេក្ខជនដែលបានប្រឡងជាប់មានចំនួន

៣៤៥នាក់ (ស្រី១៦៤នាក់) ស្មើនឹង៩៥,៨៣ %។ ដោយឡែក ឆ្នាំសិក្សា ២០១៣-២០១៤ នេះ មានតែ ០១ មណ្ឌលប៉ុណ្ណោះ គឺផ្នែកវិទ្យាសាស្ត្រ

ដែលចែកចេញជា១២បន្ទប់ និង មានបេក្ខជនសរុប២៨៦នាក់ (ស្រី១៤៦នាក់) ក្នុងនោះ មានបេក្ខជនស្វ័យរិន ចំនួន០៦នាក់ (ស្រី ០៣នាក់)។

 

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម កែន សត្ថា បានធ្វើការផ្តាំផ្ញើដល់គណៈមេប្រយោគ និងអនុរក្សតាមបន្ទប់ប្រឡងនីមួយៗត្រូវ

យកចិត្តទុកដាក់អនុវត្តន៍ ឲ្យបាននូវគោលការណ៍ណែនាំថ្មី របស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាបទញ្ជាផ្ទៃក្នុងនានា ដើម្បីធានា

ឲ្យការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ទទួលបានលទ្ធផលល្អ ប្រកបដោយ តម្លាភាព និង គុណភាព ស្របតាមគោលនយោបាយ

របស់រាជរដ្ឋាភិបាល ក្នុងការពង្រឹង គុណភាពវិស័យអប់រំ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់