អភិបាល​ខេត្ត​កែប​ ចុះ​ត្រួតពិនិត្យ​គម្រោង​អភិវឌ្ឍ​នៅ​ក្នុង​ស្រុក​ដំណាក់​ចង្អើរ

កែប ៦ សីហា ២០១៥៖ ក្នុងគោលបំណងពិនិត្យការអនុវត្តគម្រោងអភិវឌ្ឍដើម្បីជួយសម្រួលកាលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ ឯកឧត្ដម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប អមដំណើរដោយ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីពាក់ព័ន្ធនានាបានអញ្ជើញចុះពិនិត្យគម្រោងជួសជុលផ្លូវក្រាលគ្រួសក្រហមនៅភូមិកោះសោម ឃុំអង្កោល និងភូមិភ្នំលាវ ភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ។

គម្រោងទាំងនោះរួមមាន៖ 

១-គម្រោងជួសជុលផ្លូវលំក្រាលគ្រួសក្រហម របស់ស្រុក១ខ្សែរប្រវែង ២៣០០ម៉ែត្រពីភូមិ កោះសោម ឃុំអង្កោលដល់ភូមិអូរដូង ឃុំពងទឹក 

២-គម្រោងជួសជុលផ្លូវរបស់មន្ទីរអភិវឌ្ឍជនបទដែលមានប្រវែង ១,២០០ម៉ែត្រពីភូមិភ្នំលាវ ឃុំពងទឹកដល់ភូមិកោះសោម ឃុំអង្កោល

៣-កាដាក់លូរំដោះទឹកស្រែ និងបានជំរុញឱ្យមន្ទីរអភិវឌ្ឍជនបទជួសជុលផ្លូវបន្ទាន់មួយខ្សែទៀតពីភូមិព្រៃតាកុយ ឃុំពងទឹកដល់ភូមិទួលសាងាំ ឃុំអង្កោលប្រវែង ២,០០០ម៉ែត្រ៕

អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តកែប

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់