រដ្ឋបាល​ខេត្ត​កែប​ រៀបចំ​កិច្ច​ប្រជុំ​ស្ដីពី​ការ​រៀបចំ​សេចក្ដី​ព្រាង​បឋម​នៃ​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០១៥

កែប ២១ មករា ២០១៥៖ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តកែប បានរៀបចំកិច្ចប្រជុំស្ដីពីការរៀបចំ សេចក្ដីព្រាងបឋម នៃផែនការសកម្មភាព និងថវិកាឆ្នាំ២០១៥ ក្រោមអធិបតីភាពលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ…

កែប ២១ មករា ២០១៥៖ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តកែប បានរៀបចំកិច្ចប្រជុំស្ដីពីការរៀបចំសេចក្ដីព្រាងបឋមនៃផែនការសកម្មភាព និងថវិកាឆ្នាំ២០១៥ ក្រោមអធិបតីភាពលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ.ក.ស.ក)  និងលោក នូ សំណាត នាយករងរដ្ឋបាលសាលាខេត្ត ដោយមានការចូលរួមពីតំណាងមន្ទីរផែនការខេត្ត តំណាងមន្ទីរកិច្ចការនារីខេត្ត ទីចាត់ការទាំង៥របស់សាលាខេត្ត ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ សរុបប្រមាណ២៥នាក់។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ដើម្បីបង្ហាញពីរបាយការណ៍ចំណូល ចំណាយសម្រាប់ឆ្នាំ២០១៤ និងបង្ហាញពីគោលការណ៍ និងការវិភាជន៍មូលនិធិអោយរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងឆ្នាំ២០១៥ ។

 

ក្នុងកិច្ចប្រជុំនោះ លោក គាត សារ៉ាត ទីប្រឹក្សាហិរញ្ញវត្ថុខេត្ត បានធ្វើបង្ហាញដល់សមាជិកអង្គប្រជុំស្ដីពីសេចក្ដីព្រាងចំណូល ចំណាយ គោលការណ៍ និងការវិភាជន៍មូលនិធិអោយរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងឆ្នាំ២០១៥ ដោយផ្ដោតសំខាន់លើរបបប្រាក់បេសកកម្ម របបចំណាយអាហារសម្រន់ជាដើម៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័ររដ្ឋបាលខេត្តកែប

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់