ពិធី​ប្រគល់ទទួល​អគារ​រដ្ឋបាល និង​អគារសាលប្រជុំសាលាស្រុកកែវសីម៉ា

មណ្ឌលគិរី ២១ មេសា ២០១៦៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ នៅសាលាស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី មានប្រារព្វពិធីប្រគល់ទទួលអគាររដ្ឋបាល និងអគារសាលប្រជុំ ព្រមទាំងដាំដើមឈើ…

មណ្ឌលគិរី ២១ មេសា ២០១៦៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ នៅសាលាស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី មានប្រារព្វពិធីប្រគល់ទទួលអគាររដ្ឋបាល និងអគារសាលប្រជុំ ព្រមទាំងដាំដើមឈើ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកគម្រោង អភិវឌ្ឍន៍សេវាកម្មសាធារណៈ និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុតាមបែបវិមជ្ឈការ (DPSFM) និងឯកឧត្តមអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីមន្ត្រីគម្រោង ក្រសួងមហាផ្ទៃ រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក។

លោក អភិបាលស្រុកកែវសីមា បានថ្លែងថា ការទទួលបាននូវអគាររដ្ឋបាលសាលាស្រុកថ្មីនេះពិតជាតម្រូវការយ៉ាងមានតម្លៃ និងចាំបាច់បំផុត និងជាមុខមាត់ប្រកបដោយឧត្តមភាពចំពោះរដ្ឋបាល ដែលជាកន្លែងបម្រើ និងផ្តល់សេវារដ្ឋបាលដ៏សមរម្យ និងថ្លៃថ្នូរ ដ៏សក្តិសមសម្រាប់ប្រជាពលរដ្ឋ៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់