ពិធីប្រកាសចូលកាន់ដំណែងក្រុមប្រឹក្សាខេត្តកែប

កែប ១១ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់ដំណែងក្រុមប្រឹក្សាខេត្តកែប បានប្រារព្វធ្វើឡើង កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៤ នៅសាលប្រជុំតូចសាលាខេត្តកែប ក្រោមអធិបតីភាព…

កែប ១១ មិថុនា ២០១៤៖ ពិធីប្រកាសចូលកាន់ដំណែងក្រុមប្រឹក្សាខេត្តកែប បានប្រារព្វធ្វើឡើង កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៤ នៅសាលប្រជុំតូចសាលាខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម ជិន ប៊ុនស៊ាន
ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស ដោយមានប្រតិភូអមដំណើរជាច្រើនរូបទៀត។

 

ពិធីនេះមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្តជាប់ឆ្នោតចំនួន៩នាក់ (ស្រី១នាក់) អភិបាល អភិបាលរងខេត្ត ក្រុង ស្រុក មន្ទីរជំនាញ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីរបស់ខេត្ត សរុបចំនួន៩៧នាក់ (ស្រី១៨នាក់)។

ពិធីប្រកាសចូលកាន់ដំណែងនេះមានគោលបំណងដើម្បី៖

  1. ផ្ដល់សុពលភាពក្នុងការប្រកាសចូលកាន់ដំណែងរបស់ក្រុមប្រឹក្សាដែលបានជាប់ឆ្នោតជាផ្លូវការក្នុងអាណត្តិទី២ ដើម្បីដំណើរការអនុវត្ត តាមតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ក្រុមប្រឹក្សាតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
  2. ធានាក្នុងការបង្កើត ការជម្រុញ និងការធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យក្នុងដែនសមត្ថកិច្ច
  3. កសាងផែនការអភិវឌ្ឍប្រាំឆ្នាំ និងកម្មវិធីវិនិយោគប្រចាំឆ្នាំ ព្រមទាំងគោលដៅអភិវឌ្ឍន៍សហសវត្សកម្ពុជា ដោយធានាបាននូវចីរភាពនៃការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រ ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជនដែលជាម្ចាស់ឆ្នោត។

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែបបានមានមតិស្វាគមន៍ និងអានរបាយការណ៍សង្ខេបពីស្ថានភាពអនុវត្តក្នុងអាណត្តិទី១របស់ក្រុមប្រឹក្សាខេត្ត។

 

បន្ទាប់ពីលោក លឹម សាតូ អនុប្រធាននាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ  អានព្រះរាជក្រឹត្យទទួលស្គាល់ សមាសភាពក្រុមប្រឹក្សាខេត្តកែប ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកម្មពិសេស បានប្រគល់ព្រះរាជក្រឹត្យជូនក្រុមប្រឹក្សាខេត្ត។

 

ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកម្មពិសេស មានមតិ សំណេះសំណាល និងផ្ដាំផ្ញើដូចតទៅ៖

  • រៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាលើកទី១ ដែលត្រូវផ្សព្វ ផ្សាយសេចក្ដីណែនាំលេខ០១៥ សណនរបស់ក្រសួងមហាផ្ទៃស្ដីពីការ រៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា ផ្ដួចផ្ដើមគំនិតរៀបចំពង្រាង ប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសម្រាប់រយៈពេល១២ខែ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២ របាយការណ៍លទ្ធផលការងារនៃរដ្ឋបាលរបស់ខ្លួននៅក្នុងអាណត្តិដឹកនាំរបស់ក្រុមប្រឹក្សាអាណត្តិមុន និងការងារសេសសល់ដែលសម្រេចដោយក្រុមប្រឹក្សាផុតអាណត្តិ ហើយដែលត្រូវអនុវត្តបន្ត។
  • រៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាលើកទី២ ដែលត្រូវអនុម័ត កំណត់ហេតុកិច្ចប្រជុំលើកទី១ ដីកាពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ប្រតិទិននៃកិច្ចប្រជុំសាមញ្ញរយៈពេល១២ខែរាប់ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២។
  • បន្តលើកកម្ពស់ការផ្ដល់សេវាសាធារណៈតាមបណ្ដាជំនាញរៀងខ្លួន
  • បន្តលើកកម្ពស់អភិវឌ្ឍធនធានមនុស្សបន្ថែមទៀត
  • ធ្វើការសិក្សាស្រាវជ្រាវឲ្យបានដឹងច្បាស់លាស់អំពីបញ្ហាកង្វល់ បញ្ហាប្រឈមរបស់ប្រជាជន ហើយទទួលយកបញ្ហាទាំងនោះមកធ្វើការដោះស្រាយ
  • បន្តលើកកម្ពស់ទទួលខុសត្រូវឲ្យបានទាន់ពេលវេលាក្នុងការកំណត់តារាងតម្លៃសេវាសាធារណៈ ដោយធ្វើការប្រកាសផ្សព្វផ្សាយបិទតាមសាលាឃុំ សង្កាត់ ឲ្យប្រជាជនបានយល់ដឹង
  • បន្តទប់ស្កាត់បទល្មើលព្រៃឈើ ជលផល និងបទល្មើសកើតមានក្នុង ភូមិ ឃុំ សង្កាត់ ដែលត្រូវពង្រឹងគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពឲ្យបានជាប្រចាំ
  • ក្រុមការងារចុះពង្រឹងមូលដ្ឋាន ត្រូវខិតខំសម្របសម្រួលជាមួយមូល ដ្ឋាន ក្រុង ស្រុក ដើម្បីរៀបចំវេទិកាសាធារណៈ រកបញ្ហាប្រឈម ជាកង្វល់របស់ប្រជាន ឈានទៅឆ្លើយតបនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល
  • ពង្រឹងសាមគ្គីភាពផ្ទៃក្នុងក្រុមប្រឹក្សា និងគណៈអភិបាល គោរពច្បាប់ គោលនយោបាយឲ្យបានខ្ជាប់ខ្ជួន ពង្រឹងរបៀបរបបអនុវត្តការងារ សំដៅអភិវឌ្ឍមូលដ្ឋាន ធានាឆ្លើយតបតម្រូវការរបស់ប្រជាជន
  • ចំពោះសំណូពររបស់ឯកឧត្តមអភិបាលខេត្តអំពីញ្ហាទីតាំងរបស់តុលា ការ និងរតនាគារ នឹងស្នើទៅថ្នាក់លើដើម្បីធ្វើការដោះស្រាយ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម សំ សារិន ប្រធានក្រុមប្រឹក្សាខេត្តកែបបានមានប្រសាសន៍ ដោយប្តេជ្ញាចិត្ត៖

  • បន្តលើកកម្ពស់ស្មារតី រួមគិត រួមធ្វើ រួមទទួលខុសត្រូវឲ្យរដ្ឋបាលខេត្ត ក្នុងការធ្វើគណនេយ្យភាពចំពោះប្រជាជន រាជរដ្ឋាភិបាល និងប្រតិបត្តិ តាមរដ្ឋធម្មនុញ្ញ ច្បាប់លិខិតបទដ្ឋានគតិយុត្តនានា។
  • បន្តខិតខំបំពេញតួនាទីជាអ្នកតំណាងឲ្យផលប្រយោជន៍ ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ច សំដៅលើកកម្ពស់គុណភាពជីវិតកាន់់តែប្រសើរឡើង ឈានទៅកាត់បន្ថយភាពក្រីក្រពិតប្រាកដ។
  • បន្តខិតខំយកចិត្តទុកដាក់សិក្សាស្រាវជ្រាវរៀនសូត្រស្វែងយល់នូវបទពិសោធន៍ ចំណេះដឹងដើម្បីលើកកម្ពស់សមត្ថភាពក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការកាន់តែស៊ីជម្រៅ។
  • បន្តលើកកម្ពស់ទំនាក់ទំនង និងគណនេយ្យភាពរវាងក្រុមប្រឹក្សា និងគណៈអភិបាល រវាងរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ សំដៅរដ្ឋបាលខេត្ត ជាស្ថាប័នអភិបាលកិច្ច មានសមត្ថភាពគ្រប់គ្រាន់ ឆ្លើយតបតម្រូវការប្រជាពលរដ្ឋ។
  • បន្តយកចិត្តទុកដាក់សម្របសម្រួលរៀបចំវេទិកាសាធារណៈ ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋបានសំដែងមតិ បញ្ហាប្រឈមនានា ដើម្បីរួមគ្នាដោះស្រាយបានសមស្រប និងទាន់ពេលវេលា។
  • បន្តខិតខំពង្រឹងពង្រីកស្មារតី សាមគ្គីឯកភាពផ្ទៃក្នុងឲ្យបានល្អក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់សមត្ថភាព ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីលើការបំពេញការងារ សំដៅអភិវឌ្ឍមូល ដ្ឋាន និងឆ្លើយតបចំពោះតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់