ខេត្ត​កណ្ដាល​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​បទដ្ឋាន​ គោលការណ៍​ណែនាំ​ពី​ការ​ថែ​ទាំ​កុមារ

កណ្ដាល ១២ សីហា ២០១៤៖ កុមារកំព្រា កុមារងាយរងគ្រោះដោយសារឪពុកម្ដាយ បោះបង់ចោល ឫកំព្រាដោយសារឪពុកម្ដាយស្លាប់ចោល និងដោយប្រការផ្សេងៗជាដើម គឺរាជរដ្ឋាភិបាលមិនទុកឲ្យកុមារទាំងនោះរស់នៅដោយឯកកោរងការកេងប្រវ័ញ្ចពលកម្មផ្លូវភេទ…

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល

http://www.kandal.cambodia.gov.kh/insite.php?view=detail&story=414&menu=23

 

កណ្ដាល ១២ សីហា ២០១៤៖ កុមារកំព្រា កុមារងាយរងគ្រោះដោយសារឪពុកម្ដាយបោះបង់ចោលឫកំព្រាដោយសារឪពុកម្ដាយស្លាប់ចោល

និងដោយប្រការផ្សេងៗជាដើម គឺរាជរដ្ឋាភិបាលមិនទុកឲ្យកុមារទាំងនោះរស់នៅដោយឯកកោរងការកេងប្រវ័ញ្ចពលកម្មផ្លូវភេទ ឫរងនូវ

អំពើហិង្សាវាយដំពីសំណាក់បុគ្គលរូបណាឡើយ។ នេះជាការលើកឡើងរបស់ ឯកឧត្ដម ជាវ តាយ អភិបាលរងខេត្តកណ្ដាល ថ្លែងក្នុងឱកាស

បើកសិក្ខាសាលាផ្សព្វផ្សាយបទដ្ឋាន និងគោលការណ៍ណែនាំស្ដីពីការថែទាំការគាំទ្រ និងការការពារចំពោះកុមារកំព្រា និងកុមារ

ងាយរងគ្រោះ និងគោលនយោបាយស្ដីពីការថែទាំចំពោះកុមារនៅសាលាខេត្តកណ្ដាលនាចុងសប្ដាហ៍កន្លងមកនេះ។

 

ឯកឧត្ដម ជាវ តាយ បានបញ្ជាក់បន្ថែមទៀតថា គោលនយោបាយ គោលការណ៍ លិខិតបទដ្ឋានផ្សេងៗពាក់ព័ន្ធនិងសុខុមាលភាពកុមារ

ត្រូវបានពិនិត្យនិងកែលំអខ្លះៗឡើងវិញដើម្បីឲ្យសមស្របតាមកាលៈទេសៈនៃប្រទេសជាតិក្នុងគោលបំណងការពារនូវសិទ្ធសេរីភាព

គ្រប់បែបយ៉ាងដែលពួកគេត្រូវទទួលបាន និងធានាបានថាកុមារគ្រប់រូបអាចរីកធំធាត់ ទាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ មានចំណេះដឹងជ្រៅជ្រះ

និងការរស់នៅប្រកបដោយសេចក្ដីសុខ មានសេចក្ដីថ្លៃថ្នូរ សុភមង្គលក្នុងគ្រួសារ និងសង្គមជាតិ៕ អានអត្ថបទបន្ត…

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់