វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការ​រៀបចំ​គម្រោង​រាជធានី-ខេត្ត

កណ្ដាល ២៩ មិថុនា ២០១៥៖ សំដៅធ្វើអោយខេត្តរៀបចំគម្រោងអភិវឌ្ឍន៍ប្រកបដោយលក្ខណៈបច្ចេកទេសធានាបាននូវគុណភាព និងតម្លាភាព តាមសៀវភៅណែនាំស្ដីពីការរៀបចំគម្រោងរាជធានី-ខេត្ត របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានផ្ដល់អនុសាសន៍ដល់…

 

កណ្ដាល ២៩ មិថុនា ២០១៥៖ សំដៅធ្វើអោយខេត្តរៀបចំគម្រោងអភិវឌ្ឍន៍ប្រកបដោយលក្ខណៈបច្ចេកទេសធានាបាននូវគុណភាព និងតម្លាភាព តាមសៀវភៅណែនាំស្ដីពីការរៀបចំគម្រោងរាជធានី-ខេត្ត របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានផ្ដល់អនុសាសន៍ដល់បណ្ដាមន្ទីរ អង្គភាព ដែលពាក់ព័ន្ធក្នុងការរៀបចំគម្រោងខេត្តត្រូវអនុវត្តន៍តាមគម្រោង និង មេរៀនចំនួន៧ ដែលគ្រូឧទ្ទេសនិងធ្វើការបកស្រាយ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការលើកសំណើ សុំផ្ដល់អនុលោមភាព ពីក្រសួងមហាផ្ទៃ ចាប់ពីឆ្នាំ២០១៥តទៅ។

 

ឯកឧត្ដម ម៉ៅ ភិរុណ បានក្រើនរំលឹកដល់មន្ត្រីរៀបចំគម្រោងត្រូវគិតគូរអោយបានច្បាស់លាស់ពីបញ្ហាហានិភ័យដែលកើតមានក្នុងពេលអនុវត្តន៍គម្រោង ព្រោះស្ថានភាពស្រុក ក្រុងទាំង១១ របស់ខេត្តកណ្ដាលពុំដូចគ្នានោះទេ ដូច្នេះត្រូវពង្រឹងលើការសិក្សាស្រាវជ្រាវផលប៉ះពាល់ បច្ចេកទេស និង តម្លៃដោយមិនត្រូវកំណត់តាមស្តង់ដារទីផ្សារណាមួយនោះទេ។

 

សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការរៀបចំគម្រោងរាជធានី-ខេត្ត បានស្ដាប់ការបកស្រាយមេរៀនសំខាន់ៗដូចជា៖ ១. គម្រោងរាជធានី-ខេត្ត ២.តួនាទី និង ការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធ ៣.ការបំពេញព័ត៌មានគម្រោង ៤.គោលបំណងសម្រាប់គណនាតម្លៃប៉ាន់ស្មានគម្រោង ៥. កិច្ចប្រតិបត្តិការ និង ការថែទាំគម្រោង ៦.គោលការណ៍ណែនាំស្ដីពីការវិភាគផលប៉ះពាល់បរិស្ថាន  ៧.គោលការណ៍ស្ដីពីការសិក្សាដីធ្លីនិងមានការធ្វើលំហាត់។

 

សូមបញ្ជាក់ថា នៅឆ្នាំ២០១៦ ខេត្តកណ្ដាលមានគម្រោងដែលត្រូវអភិវឌ្ឍន៏ចំនួន៤៦គម្រោង ក្នុងនោះវិស័យសេដ្ឋកិច្ចមាន២៣គម្រោង សង្គមកិច្ច១គម្រោង បរិស្ថាន២គម្រោង និង រដ្ឋបាលសន្តិសុខសណ្ដាប់ធ្នាប់ចំនួន២០គម្រោង ហើយខេត្តកណ្ដាលសង្ឃឹមថាគម្រោងទាំង៤៦នេះ និងក្លាយជាគម្រោងអាទិភាព សម្រាប់អោយក្រសួងមហាផ្ទៃធ្វើការអនុលោមភាព តាមរយៈមន្ត្រីរៀបចំគម្រោងខេត្ត៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់