ខេត្ត​កណ្ដាល​រៀបចំ​សិក្ខាសាលា​ស្ដីពី​ទស្សន​ទាន​នៃ​ការ​អភិវឌ្ឍ​ស្ថាប័ន

កណ្ដាល ២៣ កញ្ញា ២០១៥៖ រដ្ឋបាលខេត្តកណ្ដាល នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ មានរៀបចំសិក្ខាសាលាស្ដីពីទស្សនទាននៃការអភិវឌ្ឍស្ថាប័នជូនដល់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុង និងស្រុកទាំង១១ នៅសាលប្រជុំសាលាខេត្តកណ្ដាល។

 

កណ្ដាល ២៣ កញ្ញា ២០១៥៖ រដ្ឋបាលខេត្តកណ្ដាល នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ មានរៀបចំសិក្ខាសាលាស្ដីពីទស្សនទាននៃការអភិវឌ្ឍស្ថាប័នជូនដល់ ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុង និងស្រុកទាំង១១ នៅសាលប្រជុំសាលាខេត្តកណ្ដាល។

 

ថ្លែងបើកសិក្ខាសាលា ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានលើកឡើងថាការអភិវឌ្ឍស្ថាប័ន គឺជាវិធីមួយសម្រាប់ធ្វើឲ្យមានការផ្លាស់ប្ដូរដែលផ្ដោតទាំងមនុស្ស និងប្រព័ន្ធរបស់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងកម្រិតបុគ្គលិក ស្ថាប័ន និងបរិយាកាសគាំទ្រ។

 

ឯកឧត្ដមបន្តថា រាល់កិច្ចអន្តរាគមន៍អភិវឌ្ឍស្ថាប័នត្រូវតែរៀបចំឱ្យស្របតាមតម្រូវការជាក់ស្ដែងរបស់ រដ្ឋបាលនិមួយៗ ក្របខ័ណ្ឌពេលវេលា និងធនធានដែលមាន។ ដើម្បីឲ្យការអភិវឌ្ឍស្ថាប័នបានទទួលលទ្ធផលល្អ រដ្ឋបាលនីមួយៗត្រូវផ្ដល់ការគាំទ្រពេញលេញទាំងការងារគ្រប់គ្រង ធនធានព្រមទាំងហ៊ានបង្ហាញ និងទទួលស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន។

 

ក្នុងវគ្គបណ្ដុះបណ្ដាលនោះ បានបង្ហាញពីមេរៀនសំខាន់ៗរួមមាន៖ ១. ទស្សនទាននៃការអភិវឌ្ឍសមភាព និងការអភិវឌ្ឍស្ថាប័ន ២. រដ្ឋបាលថ្នាក់ក្រោមជាតិ និងការអភិវឌ្ឍស្ថាប័ន ៣. ការប៉ាន់ប្រមាណតម្រូវការ ៤. សមត្ថភាពស្ថាប័ន និងដំណើរការសង្ខេបនៃការអភិវឌ្ឍស្ថាប័ន៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់