អភិបាលក្រុង​តាខ្មៅ ជំរុញ​ឲ្យ​បន្ត​ពង្រឹង​សន្តិសុខ និង​សណ្ដាប់​ធ្នាប់​ជូន​ប្រជា​ពលរដ្ឋ

កណ្ដាល ២២ សីហា ២០១៤៖ អភិបាលក្រុងតាខ្មៅ បានជំរុញឲ្យកម្លាំងមានសមត្ថកិច្ច នៅទូទាំងក្រុងតាខ្មៅ បន្តពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបាន កាន់តែប្រសើរថែមទៀត។

កណ្ដាល ២២ សីហា ២០១៤៖ អភិបាលក្រុងតាខ្មៅ បានជំរុញឲ្យកម្លាំងមានសមត្ថកិច្ច នៅទូទាំងក្រុងតាខ្មៅ បន្តពង្រឹងសន្តិសុខ និង

សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរថែមទៀត។

 

លោក អៀម សម័យ អភិបាលក្រុងតាខ្មៅ បានលើកឡើងអំពីការជំរុញការងារនេះ ខណៈពេលលោក បានជួបប្រជុំជាមួយមន្ត្រីនគរបាល

ទូទាំងក្រុងតាខ្មៅ ចំនួន១៥៤នាក់ នៅសាលាក្រុងតាខ្មៅ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤។

 

ក្នុងឱកាសនោះ លោក អៀម សម័យ បានថ្លែងអំណរគុណចំពោះកងកម្លាំងនគរបាលទាំងអស់ ដែលកន្លងមកបានខិតខំការពារ សន្តិសុខ

និងទ្រព្យសម្បត្តិ ជូនប្រជាពលរដ្ឋក្រុងតាខ្មៅ ព្រមទាំងខិតខំការពារ សន្តិសុខ សណ្ដាប់ធ្នាប់ជូនដល់ថ្នាក់ដឹកនាំតាមដងផ្លូវ ក៏ដូចតាមលំនៅស្ថាន

របស់ប្រជាពលរដ្ឋ។ ថ្វីត្បិតតែកន្លងមកនៅក្នុងក្រុងតាខ្មៅមានករណីជាច្រើនដែលបានប៉ះពាល់ ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមយ៉ាងណា

ក៏ដោយ ប៉ុន្តែកម្លាំងនគរបាលយើងក៏បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត សហការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

 

ជាមួយគ្នានេះ លោកក៏បានជំរុញដល់កម្លាំងនគរបាលទាំងអស់នៅក្នុងក្រុងតាខ្មៅ ត្រូវខិតខំប្រឹងប្រែងបន្តទៀត ដើម្បីការពារឲ្យបាននូវសេចក្ដីសុខ

ជូនដល់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ។

 

លោកវរសេនីយ៍ត្រី ស៊ឹម ប៊ុតបណ្ឌិត អធិការប៉ូលិសក្រុងតាខ្មៅ បានប្ដេជ្ញាចិត្ត និងសន្យាបន្តខំប្រឹងប្រែងការពារសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់

ជូនប្រជាពលរដ្ឋដើម្បីឲ្យទីក្រុងក្លាយទៅជាទីក្រុងស្អាត ដើម្បីប្រកួតប្រជែងភូមិឋានស្អាត៕

 

ដកស្រង់ចេញពីគេហទំព័រCEN ចេញផ្សាយថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់