ក្រុង​តាខ្មៅ​ប្រគល់​រង្វាន់​លើក​ទឹកចិត្ត​ដល់​សង្កាត់​ដែល​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​ល្អ

 

កណ្ដាល ៦ មីនា ២០១៤៖ លោក ស៊ឹម ប៊ុតបណ្ឌឹត អធិការក្រុងតាខ្មៅបានឲ្យដឹងថា ក្នុងសង្កាត់ទាំង៦របស់ក្រុង សង្កាត់ដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពគឺបានទៅលើសង្កាត់ ព្រែកឬស្សី ទទួលបានពិន្ទុ ៣.៩២៤៥ពិន្ទុ។ ការវាយតំលៃនេះដោយផ្អែកលើលក្ខណៈ៥យ៉ាងគឺ ស្ថានភាពបទល្មើស លទ្ធផលបង្ក្រាបបទល្មើស វេទិកាសាធារណៈ ការផ្សព្វផ្សាយ និងចលនាប្រជាការពារ។

កណ្ដាល ៦ មីនា ២០១៤៖ លោក ស៊ឹម ប៊ុតបណ្ឌឹត អធិការក្រុងតាខ្មៅបានឲ្យដឹងថា ក្នុងសង្កាត់ទាំង៦របស់ក្រុង សង្កាត់ដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពគឺបានទៅលើសង្កាត់ ព្រែកឬស្សី ទទួលបានពិន្ទុ ៣.៩២៤៥ពិន្ទុ។ ការវាយតំលៃនេះដោយផ្អែកលើលក្ខណៈ៥យ៉ាងគឺ ស្ថានភាពបទល្មើស លទ្ធផលបង្ក្រាបបទល្មើស វេទិកាសាធារណៈ ការផ្សព្វផ្សាយ និងចលនាប្រជាការពារ។

 

លោក អៀម សម័យ អភិបាលក្រុងតាខ្មៅជម្រាបជូនពីលទ្ធផលនៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព ដោយក្រុងមានប្រជាការពារចំនួន៣៨ក្រុម មានសមាជិក៤២៥នាក់ ៣៣គោលដៅ និងបំពាក់វិទ្យុទាក់ទង៧១គ្រឿង។ ផ្សព្វផ្សាយផែនការបាន៥២លើក រៀបចំវេទិការសាធារណៈនគបាល ជួបជាមួយសហគមន៍បាន២១លើក មានប្រជាពលរដ្ឋ១៦៨៣នាក់។ លោកអភិបាលក្រុងបានបញ្ជាក់ពីរង្វាន់លើកទឹកចិត្តជូនគណៈបញ្ជាការឯកភាព កងកំលាំងប្រជាការពារ ដែលបានចូលរួមអនុវត្តគោលនយោបាយរួមមាន ទឹកប្រាក់១៩៥០០០០រៀល និងបណ្ណសរសើរចំនួន៩ រថយន្តមួយគ្រឿងជូនអធិដ្ឋាននគរបាល ម៉ូតូ៣គ្រឿងជូនកងរាជអាវុធហត្ថក្រុង។

 

មានប្រសាសន៍សំណេះសំណាលឯកឧត្ដម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តបានបញ្ជាក់ថា ជាការពិតណាស់សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀតមានការរីកចម្រើនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំសូមអបអរសាទរចំពោះសង្កាត់ ដែលបានឡើងចំណាត់ថ្នាក់ និងរក្សាចំណាត់ថ្នាក់ ដោយសូមបន្តថែរក្សា និងខិតខំប្រឹងប្រែងបន្តទៀតដើម្បីទទួលបានចំណាត់ថ្នាក់កាន់តែល្អ ហើយចំពោះសង្កាត់ដែលធ្លាក់ចំណាត់ថ្នាក់សូម ខិតខំព្យាយាមធ្វើយ៉ាងណាឲ្យទទួលបានចំណាត់ថ្នាក់ល្អឡើងវិញ។

 

ឯកឧត្តមបានបន្តទៀតថា ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងជ្រួតជ្រាបនូវទស្សនៈ និងវិធីសាស្ត្រធ្វើឲ្យសម្រេចបាននូវខ្លឹមសារនៃប្រធានបទ (ភូមិ សង្កាត់មានសុវត្តិភាព) ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បង្កើនការរៀបចំវេទិកាសាធារណៈឲ្យកាន់តែសកម្មបន្ថែមទៀត ដោយយកចិត្តទុកដាក់ ខ្ពស់អំពីគុណភាពនៃការទទួលបានព័ត៌មានអំពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ ព្រមទាំងខិតខំដោះស្រាយសំណូមពរ ដែលប្រជាពលរដ្ឋបានលើកឡើងឲ្យរួសរាន់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សំដៅឲ្យវេទិកាសាធារណៈទទូលបាននូវគុណប្រយោជន៍ពិត។ គណៈបញ្ជាការឯកភាពក្រុង ត្រូវដឹកនាំប្រជុំការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថភាពរយៈពេល៣ខែម្តង ដើម្បីចូលរួមជំរុញចលនាតម្រង់ទិសក្នុងការប្រើប្រាស់ កម្លាំងប្រជាការពារ ឲ្យបានកាន់តែប្រសើរ ក្នុងនោះយកចិត្តទុកដាក់អំពីការងារចាត់តាំង អំពីសកម្មភាពនិងការបំប៉ន ដើម្បីឲ្យកម្លាំងនេះបំពេញភារកិច្ច ជាអចិន្ត្រៃយ៏ធ្វើជាមូលដ្ឋានបង្អែកដល់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់