ប្រ​ជា​ពល​រដ្ឋ​ឃុំ​កោះ​ខ្សាច់​ទន្លា​ ស្រុក​ស្អាង​ បាន​ទទួល​អំណោយពីគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត

កណ្ដាល ១ កញ្ញា ២០១៤៖ ប្រជាពលរដ្ឋចំនួន៣៥០គ្រួសារ នៅឃុំកោះខ្សាច់ទន្លា ស្រុកស្អាងដែលកំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់កាលពីដើមខែសីហាកន្លងមក បានទទួលអំណោយពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកណ្តាល តាមរយៈឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម ឌិត ឌីណា រដ្ឋលេខាធិការក្រសួងរ៉ែ…

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល ៖ http://www.kandal.cambodia.gov.kh/insite.php?view=detail&story=435&menu=23

 

កណ្ដាល ១ កញ្ញា ២០១៤៖ ប្រជាពលរដ្ឋចំនួន៣៥០គ្រួសារ នៅឃុំកោះខ្សាច់ទន្លា ស្រុកស្អាងដែលកំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់

កាលពីដើមខែសីហាកន្លងមក បានទទួលអំណោយពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកណ្តាល តាមរយៈឯកឧត្តម ម៉ៅ ភិរុណ

ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម ឌិត ឌីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងមានការអញ្ចើញចូលរួមពីឯកឧត្ដម

លោកជំទាវជាសមាជិកក្រុមប្រឹក្សា គណៈអភិបាលខេត្តកណ្តាល និងអជ្ញាធរស្រុក ឃុំជាច្រើនរូបទៀត។

 

លោក ខឹម ចាន់គីរី អភិបាលស្រុកស្អាងបានធ្វើរបាយការណ៍សង្ខេបស្តីពីស្ថានភាពរួមរបស់ស្រុកនិងពីស្ថានភាពគ្រោះទឹកជំនន់ទន្លេបាសាក់

ដែលមានកំពស់ទឹកនៅស្ថានីយកោះខែលកាលពីថ្ងៃទី ០១ ខែ សីហា ដល់ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៤ ទឹកមានកំពស់រហូតដល់៧,៧០ម៉ែត្រ។

កំពស់ទឹកដែលត្រូវប្រកាសអាសន្នមាន ៧,៤០ ម៉ែត្រ។ ឃុំចំនួន ៨ បានទទួលរងផលប៉ះពាល់ ខូចខាតស្រូវសរុបមាន ៥១១,៦៥ ហិចតា

ខូចដំណាំរួមផ្សំ ២៦២,៥៣ ហិចតា ក្នុងនោះមានឃុំកោះខ្សាច់ទន្លា ឃុំក្រាំងយូវ ស្វាយប្រទាល ឃុំព្រែកអំបិល ឃុំត្រើយស្លា ឃុំរកាខ្ពស់

ឃុំកោះអន្លង់ចិន និងឃុំខ្ពប។ វិស័យហេដ្ឋារចនាសម្ព័ន្ធសរុបទឹកលិចផ្លូវលំមាន២៥៦០ម៉ែត្រ និងលូ ១កន្លែង។ វិស័យសង្គមកិច្ច ឃុំកោះខ្សាច់ទន្លា

រងផលប៉ះពាល់៨ភូមិ ប្រជាជនជួបការលំបាក៣៥០គ្រួសារ មានមនុស្ស១៧០១នាក់ ។

 

ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្កណ្តាល និង ឯកឧត្តម ឌិត ឌីណា រដ្ឋលេខាធិការក្រសួងរ៉ែ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ

ពីសំណាក់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងស្ថានភាព

គ្រោះទឹកជំនន់កន្លងមកធ្វើឲ្យការដកស្ទូង និងដំណាំរួមផ្សំរបស់បងប្អូនជូបបញ្ហាលិចលង់ និងអាចឈានដល់ការខូចខាតពូជស្រូវដែល

បងប្អូនបានធ្វើនាដើមរដូវកន្លងមក។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានបញ្ជាក់ថាគ្រោះទឹកជំនន់កន្លងមកនេះមិនត្រឹមក្នុងស្រុក

ស្អាងទេដែលទទួលរងការប៉ះពាល់ នៅស្រុកខ្សាច់កណ្តាល កៀនស្វាយ ល្វាឯម មុខកំពូល ពញាឮ លើកដែក ក៏ជួបបញ្ហានេះដែរ។

 

ការងារបង្កបង្កើនផលទូទាំងខេត្តគិតមកដល់ចុងខែសីហានេះ ទើបតែធ្វើបាន ៨០ % នៃផែនការប៉ុណ្ណោះ។ ស្រុកដែលនៅតាមដងទន្លេមេគង្គ

និងបាសាក់ ក៏ជួបនិងគ្រោះទឹកជំនន់ធ្វើឲ្យលិចលង់ផ្ទះសំបែង ផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ

ជាច្រើនពាន់គ្រួសារ។បញ្ហានេះអាជ្ញាធរខេត្ត ក្រុមប្រឹក្សាខេត្ត កាកបាទក្រហមកម្ពុជាខេត្ត មន្ទីរពាក់ព័ន្ធបាននឹងកំពុងធ្វើការដោះស្រាយ

ជាបណ្ដើរៗដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយដោយអាជ្ញាធរមិនបានដឹង នោះឡើយ។ ឯកឧត្តមបានបញ្ជាក់ថា

អំណោយនេះថ្វីត្បិតមិនបានឆ្លើយតបទៅនឹងការលំបាករបស់បងប្អូនពិតមែនតែជាបឋមវានឹងបានជួយសំរួលកង្វះខាតចំពោះមុខបានមួយ

រយៈពេលដែរ។ អំណោយដែលប្រជាពលរដ្ឋទទួលបាន ក្នុង១គ្រួសារ មានអង្ករ២៥kg មី១កេះ ទឹកត្រី១យួរ និងថវិកា១០០០០រៀល៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់